ភាគទី២៣ : អោយកូនខ្ញុំមកវិញមក

5.8K 442 74
                                    


  ៤ខែក្រោយមក___

     ថ្ងៃដែលជុងហ្គុកទន្ទឹងរង់ចាំមកអស់រយៈពេលជាយូរក៏បានមកដល់នាយតស៊ូមកអស់ច្រើនហើយសម្រាប់តែថ្ងៃមួយនេះ នាយបាននាំរាងតូចមកដល់មន្ទីពេទ្យដើម្បីសម្រាលព្រោះថេយ៉ុងចាប់ផ្តើមឈឺពោះតាំងតែពីយប់មិញមកម៉្លេះ អ្នកគ្រប់គ្នាប៉ាម៉ាក់រាងតូចនិងរាងក្រាស់ក៏បានមកមើលដូចគ្នាប៉ុន្តែអ្នកដែលអន្ទះសារជាងគេនោះគឺជុងហ្គុក នាយឈរនៅមិនសុខដើរត្រត្រតពេញមុខទ្វារបន្ទប់ដែលថេត្រូវក្រុមគ្រូពេទ្យនាំចូលទៅ

"ជុងហ្គុកកូនស្ងប់អារម្មណ៍សិនទៅ ថេច្បាស់ជាមានសុវត្ថិភាពហើយ"អ្នកជាម្តាយដោយឃើញកូនអន្ទះសារពេកគាត់ក៏ជួយនិយាយសម្រួលអារម្មណ៍កូន ប៉ុន្តែឲ្យគេទ្រាំនៅស្ងៀមបានយ៉ាងមិចទៅបើសម្លឹងមើលទៅតាមកញ្ចក់នៅចន្លោះទ្វារនោះឃើញក្រុមគ្រូពេទ្យកំពុងតែស្វះស្វែងមិនឈប់ 

"ឲ្យខ្ញុំស្ងប់អារម្មណ៍បានយ៉ាងមិចទៅម៉ាក់"រាងក្រាស់ មិនដឹងថានាយបារម្ភពីកូនឬប្រពន្ធឲ្យប្រាកដនោះទេ

"សូមព្រះជាម្ចាស់ជួយតាមថែរក្សាកូនប្រុសខ្ញុំផង..ខ្ញុំនៅសល់កូនតែម្នាក់ទៀតប៉ុណ្ណោះ"លោកស្រីគីមអង្គុយបន់ស្រន់ដោយមានលោកគីមនៅអង្គុយក្បែរគាត់

  ២ម៉ោងក្រោយមក...

   ដុកទ័រម្នាក់បានចេញមកជាមួយនឹងក្រណាត់រុំពេញលើដៃហើយភ្លាមនោះសំឡេងក្មេងយំក៏បានបន្លឺឡើង វាជាសំឡេងមួយដែលរាងក្រាស់រង់ចាំមកអស់រយៈពេលជាយូរ

"ង៉ាៗ!!ង៉ាៗ"

"កូន.."ជុងហ្គុកស្ទុះឡើងមកបីកូនមុនអ្នកណាៗអ្នកទាំងអស់ ថាហើយ!!កូនម្នាក់នេះប្រាកដជាមានមុខមាត់ស្រដៀងនឹងនាយហើយវាក៏ពិតមែន

"ជាកូនប្រុស"

"ខ្ញុំសុំយកកូនទៅដាក់នៅជិតអ្នកម៉ាក់វិញហើយលោក"ដុកទ័រ

"បង..ចៅរបស់យើង ហ៊ឹកៗ ទីបំផុតយើងមានចៅនឹងគេហើយ"លោកស្រីគីម បានត្រឹមតែសម្លឹងមើលចៅប្រុសពីចម្ងាយព្រោះតែគាត់គ្មានសិទ្ធទៅបីចៅចេញពីដៃរាងក្រាស់ជុងហ្គុកដែលជាកូនប្រសារទេ ត្បិតតែគាត់មាននាមជាម៉ាក់ក្មេកប៉ុន្តែជុងហ្គុក មិនដែលគោរពគាត់ម្តងណាឡើយ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now