ភាគទី១៨ : ទើបតែបាន25ដងទេ

5.2K 378 7
                                    


  បន្ទាប់ពីឈរប្រទិចឡានដែលបើកចេញហួសទៅបាត់នោះយូរល្មមអស់ចិត្តហើយទើបនាងក្រមុំសម្រេចចិត្តដើរត្រឡប់ទៅវិញនៅតាមផ្លូវទាំងទឹកមុខមិនរីក ចំណែករាងតូចថេយ៉ុងវិញពេលនេះគេក៏កំពុងតែធ្វើម្ហូបអណ្តែតអណ្តូងព្រោះស្នាមថើបរាងក្រាស់អម្បាញ់មិញនេះ

"ស្នេហាអីផ្អែមយ៉ាងនេះន៎..."រាងតូចថេយ៉ុង និយាយបណ្តើរញញឹមបណ្តើរទាំងដែលដៃកំពុងដួសស្ករដាក់ចូលសម្លរពីមួយស្លាបព្រាទៅមួយស្លាបព្រា មួយហើយមួយទៀត 

"ហេ៎ៗ!ភ្លឹកដល់ណាហើយចង់ដាក់ស្ករចូលប៉ុន្មានតោន?"ជុងហ្គុក

"ស្ករផ្អែមនៅចាញ់ស្នាមថើបបង ព្រះអាទិត្យសង្ហារតែចាញ់សម្រស់បង អូ!ព្រះអើយ~~~ហេតុអីបេះដូងផ្កាឈូកហោះពេញផ្ទះអញ្ចឹង?"ថេយ៉ុង

"ឆ្កួតហើយទេដឹងនៀក?!"រាងក្រាស់ចាប់ទាញស្លាបព្រាពីដៃរាងតូចមកកុំឲ្យគេនៅតែភ្លឹកទៀត

"ចង់ឲ្យយើងកើតទឹកនោមផ្អែមដោយសារម្ហូបឯងធ្វើហ្នឹងហ្ហេស??"ជុងហ្គុក ស្តីឲ្យរាងតូចដោយមិនគិតថានាយទេជាអ្នកដែលធ្វើឲ្យថេយ៉ុង នៅអណ្តែតអណ្តូងគិតរហូតបែបនេះ

"អូន..អូនរំភើបណាស់ជុង"ថេយ៉ុងមិនបានខ្វល់ជាមួយសម្តីថាឲ្យរបស់ជុងហ្គុកទេ ប៉ុន្តែគេបែរជាចូលមកអោបរាងក្រាស់ស៊កដៃអោបចង្កេះនាយយ៉ាងណែន 

"ចំមែនហើយ!"ដោយមិនចង់រុញរាងតូចចេញជុងហ្គុកក៏ទ្រាំឈរឲ្យអ្នកជាប្រពន្ធអោបក្រសោបចប់ ប៉ុន្តែខណៈពេលដែលកំពុងអោបនោះក៏មានសម្លេងទះដៃមួយបានបន្លឺឡើង

"អុ..អូ~~កូនប្រុសម៉ាក់!នេះម៉ាក់កំពុងយល់សប្តិមែនទេនៀក?"លោកស្រីចនដើរចូលមកជាមួយស្នាមញញឹមពេលបានឃើញជុងហ្គុកកំពុងតែលើកដៃប្រុងទៅអោបថេយ៉ុងវិញ ឯអ្នកទាំងពីរនោះក្រោយពីបានឮសម្លេងអ្នកម្តាចូលមកហើយពួកគេក៏ប្រញ៉ាប់លែងចេញពីការអោបរៀងខ្លួន

"ម៉ាក់ហេតុអីមកដោយមិនប្រាប់កូនជាមុន!ដាច់អស់ហើយ"ចុងប្រយោគរាងក្រាស់យកដៃអេះសក់រួចនិយាយតិច បំណងដែលនាយឲ្យរាងតូចឈរអោបនេះស្មានមិនឲ្យខុសនោះទេថាបើម៉ាក់គេមិនមក ប៉ុន្មាននាទីទៀតខោអាវថេយ៉ុងច្បាស់ជាត្រូវជ្រុះចេញពីខ្លួនរប៉ាត់រប៉ាយពេញផ្ទះបាយនេះហើយ 

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now