ភាគទី២៥ : អោបអូនផង

4.5K 317 1
                                    

"ចង់ធ្វើស្អីហ្នឹង??ឆាប់ឈប់ភ្លាម អ្នកណាអនុញ្ញាតឲ្យឯងអោបប្តីយើង?"ម៉ូរីដើរចូលមករួមទាំងស្រែកឃាត់ថេយ៉ុងមិនឲ្យចូលទៅអោបជុងហ្គុក នាងក៏បានលើកយកសព្វនាមប្តីមកហៅជុងហ្គុកពេញៗមាត់

"បងស្រី..ខ្ញុំគឺ"

"ចេញពីបន្ទប់យើងភ្លាមទៅ!!ឋានៈឯងជាស្អីទើបមកហ៊ានចូលបន្ទប់ប្តីប្រពន្ធយើងដោយគ្មានការអនុញ្ញាតបែបនេះ?"ម៉ូរី

"ខ្ញុំសុំទោស"ថាហើយគេបែរមកមើលផ្ទៃមុខក្រឡង់ៗរបស់កូនប្រុសមុននិងដើរចេញទៅទាំងមិនអស់ចិត្ត បន្ទាប់ពីថេយ៉ុងបានចេញទៅហើយជុងហ្គុកក៏មិនបាននិយាយអីជាមួយម៉ូរីដែរ ពេលនេះនាយកំពុងតែច្របូកច្របល់ខ្លាំងណាស់ គឺដូចដែលបានដឹងឲ្យតែឃើញទឹកភ្នែកថេយ៉ុងស្រក់លើកណាក៏នាយមិនដែលមានអារម្មណ៍ថាស្រណុកក្នុងចិត្តដែរ 

"ហ្អា....អ្ហាក"កូនក្មេងដែលទើបនឹងកើតក៏គេងរម៉ាត់រមួលលើកដៃលើកជើងឡើងនៅមិនស្ងៀម គេចង់ប្រាប់ម៉ាក់ៗថាពេលនេះគេក្តៅស្អុសខ្លាំងណាស់ក្រណាត់ទាំងអស់នេះរួបរុំគេជិតពេកហើយ

"បងជុង!!ដាក់កូនចុះសិនទៅអូនមានរឿងចង់និយាយជាមួយបង"ជុងហ្គុកពេលដែលបានឮហើយក៏សុខចិត្តដាក់កូនចុះទៅលើផ្នែកម្ខាងនៃគ្រែសិន មុននិងដើរមកនិយាយជាមួយម៉ូរី

"អូនមានអីចង់និយាយក៏និយាយមក"ជុងហ្គុកឈររក្សាគម្លាតឆ្ងាយពីម៉ូរីមើលតែទឹកមុខក៏មិនសូវរីកស្រស់បស់ប៉ុន្មានដែរ

"ក្រែងបងរង់ចាំអូនអស់រយៈពេលមួយឆ្នាំហើយមែនទេ?ឥឡូវពួកយើង..."ឆ្កួត!!ឆ្កួតបំផុត នាងជាមនុស្សស្រីប្រភេទអីទៅបានជាហ៊ាននិយាយពាក្យទាំងអស់នេះចេញមករួច សម្តីរបស់នាងនេះមិនចាំបាច់និយាយដល់ចប់ក៏រាងក្រាស់ស្មានដឹងបាត់ទៅហើយថានាងចង់បានន័យថាយ៉ាងមិច?តែថា..អារម្មណ៍របស់នាយដែលស្រឡាញ់នាងគឺវាខុសពីអារម្មណ៍ដែលនាយនៅក្បែរថេ គ្រប់ពេលដែលនៅក្បែរថេយ៉ុងចំណង់តណ្ហាក៏កើតមានស្ទើរតែគ្រប់ពេល ប៉ុន្តែសម្រាប់ជាមួយម៉ូរីវិញគឺគ្មានទេ អ្វីដែលសំខាន់នោះគឺនាយមិនមែនជាGayប៉ុន្តែនាយជាbisexual(ស្រឡាញ់ស្រីផងប្រុសផង)ប៉ុន្តែហេតុអីពេលនៅជាមួយម៉ូរីគេគ្មានអារម្មណ៍អីបន្តិចសោះអញ្ចឹង?

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now