ភាគទី១៧ : អស្ចារ្យណាស់!

4.8K 340 6
                                    


"អ្ហឹកៗ ខ្ញុំមិនបានលួចទេ~~"ដោយទ្រាំមើលអ្នកទាំងពីរប្រកែកគ្នាមិនបានរាងក្រាស់ក៏ដើរមកកញ្ឆក់ដៃរាងតូចចេញមុននិង..

  ផាច់!!!ទឹកភ្នែកនាយតូចស្រក់រលីងរលោងក្រោយពីបានបិទភ្នែកស្តាប់លឺសំឡេងស្នូរទះកំផ្លៀងមួយទំហឹងធ្វើឲ្យគេភ័យទប់ទឹកភ្នែកមិនជាប់ ថេយ៉ុងបង្វែរបាតដៃខ្លួនឯងមកថ្នមៗទាំងញ័រទទ្រើត លើកទីមួយដែលមានមនុស្សហ៊ានលើកដៃទះកំផ្លៀងគេហើយក៏ជាលើកទីមួយដែលគេហ៊ានទះកំផ្លៀងទៅអ្នកដែលធ្វើដាក់គេវិញ

"ឯង..ឯងទះយើង?"បេតទីបើកភ្នែកតក់ស្លុតមិននឹកស្មានថារាងតូចហ៊ានលើកដៃទះកំផ្លៀងនាងទាល់តែសោះ ប្រហែលមកពីនាងមើលស្រាលក្មេងម្នាក់នេះខ្លាំងពេកហើយ ឯរាងក្រាស់បន្ទាប់ពីបានឃើញរឿងទាំងអស់នេះហើយនាយក៏ឈរស្ងៀមមិនមាត់ ក អ្វីទាំងអស់

"ឈឺណាស់..ហ៊ឹក"នាងខាំបបូរមាត់ស្ទើរប្រេះរហែកខឹងរាងតូចស្ទើរតែយំចេញមកខ្លួនឯង អ្វីដែលនាងបានធ្វើនាងក៏ទទួលបានការតបស្នងមកវិញភ្លាមៗខុសពីមនុស្សដែលនាងធ្លាប់ធ្វើ ដាក់មុនៗ 

"នាងចេះឈឺខ្ញុំក៏ចេះឈឺ នាងទះខ្ញុំ ខ្ញុំក៏មានដៃទះនាងវិញដូចគ្នា ខ្ញុំមិនមែនចោរតែខ្ញុំជាប្រពន្ធរបស់គាត់ មិនមែនជាអ្នកក្រៅដូចនាង"ថេយ៉ុង ដាក់ទៅវិញទាំងសម្លឹងមុខនាងចំៗមិនខ្លាចរអារ ដៃដែលជុងហ្គុកចាប់កញ្ឆក់គេមកនោះរាងក្រាស់ក៏ស្រាប់តែព្រលែងវាចេញម្តងបន្តិចៗ រហូតដល់ថេយ៉ុងអាចដើរទៅឈរនៅជិតតទល់ជាមួយបេតទីបាន

"គិតថានាងចោទប្រកាន់ខ្ញុំហើយ ខ្ញុំភ្លើឲ្យនាងមកទះខ្ញុំងាយៗមែនទេ?ម៉ាក់ខ្ញុំបង្រៀនថា.."និយាយដល់ត្រឹមនេះរាងតូចក៏បែរជាដើរត្រឡប់មកឈរជិតរាងក្រាស់វិញមុននឹងបន្ត

"ដៃដែលយើងធ្លាប់អង្អែលលើថ្ពាល់អ្នកណាម្នាក់ហើយ.."នាយតូចប្រើក្រសែភ្នែកស្មានមិនត្រូវដាក់រាងក្រាស់នាំឲ្យម្ចាស់សាមីខ្លួនគេរៀងចម្លែកៗចិត្តបន្តិចបន្តួចដែរ ព្រោះមិនដែលឃើញថេយ៉ុងបែបនេះពីមុនមកតែកុំភ្លេចថា ថេយ៉ុងក៏មិនមែនស្លូត! គេយកម្រាមដៃស្រឡូនអង្អែលមុខរាងក្រាស់ថ្នមៗនាំឲ្យនាយកម្លោះនៅឈរស្ងៀមក៏រៀងបុកពោះបន្តិចដែរ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now