ភាគទី៣៦ : ចុះAppaអត់ចេះដើរមែនទេប៉ា?

4.3K 313 1
                                    


"អូនមិនគួរ..ចុះបើគេដឹងថាបងមានប្រពន្ធជាមនុស្សប្រុសវិញនោះ?"ថេយ៉ុង ក៏បន្លឺឡើងដោយដៃមិនហ៊ានលើកអោបតបទៅរាងក្រាស់វិញគេមានអារម្មណ៍ថារអៀសខ្លួនឯងខ្លាំងណាស់

"ថេ!មកដល់ពេលនេះហើយអូននៅគិតពីរឿងហ្នឹងទៀតមែនទេ?"

"អត់ទេ គឺ..គឺអូនទើបតែគិតវា មានអ្នកណាគេទៅយកប្រពន្ធជាមនុស្សប្រុសទៅ?វាជារឿងគួរឲ្យខ្មាស់ខ្លាំងណាស់ ដែលអូនមិនមានចិត្តស្រឡាញ់លើមនុស្សស្រី អូន..អ្ហឹក អូនមិនអាច"

"ប៉ុន្តែបង បងជាអ្នកយកអូនព្រោះបងស្រឡាញ់អូន"រាងក្រាស់ទាញអ្នកម្ខាងទៀតឲ្យបែរមុខមករកនាយ

"ឈប់យំទៅ វាគ្មានរឿងអីកើតឡើងទេ"ជុងហ្គុក បន្លឺឡើងដោយលើកដៃទៅជូតទឹកភ្នែកឲ្យរាងតូចចេញ លួងលោមថេរហូតគេព្រមបាត់យំប៉ុន្តែចិត្តដែលនៅខ្វាយខ្វល់នោះគឺនៅតែមានដដែល

"គេងទៅ ប្រយត្ន័កូនភ្ញាក់អូនលែងបានគេងទៀតឥឡូវហើយ"

"ហ៊ឹមម"នាយតូចងក់ក្បាលរួចហើយទើបសសុលខ្លួនចូលមកគេងក្រោមទ្រូងរាងក្រាស់ថែមទាំងមានដៃមួយគូមកអោបក្រសោបគេទៀតផង

________

រំលងទៅអស់ជាច្រើនថ្ងៃថេយ៉ុងមិនមានអារម្មណ៍ធ្វើអីទៀតឡើយមួយថ្ងៃៗគឺនៅតែក្នុងផ្ទះធ្វើជាមេផ្ទះនិងប្រពន្ធល្អសម្រាប់រាងក្រាស់ដោយសារតែមិនចង់ចេញទៅខាងក្រៅ

"ជុងកូ រត់ទៅណាទៀតហើយកូន"ថេយ៉ុងដោះអៀមខ្លួនទុកមុននឹងដើរទៅតាមរកជុងកូដែលរត់ត្រុកៗទៅមកៗនៅក្នុងផ្ទះ

"Appa!!នេះ!"ដៃខ្លីៗតូចៗលើកឡើងចង្អុលទៅសួនផ្កាដែលកំពុងមានមេអំបៅហោះក្រេបលម្អងកាត់ពេញផ្ទៃសួន

"កុំមកលេងទីនេះអី ប្រយរត្ន័មានសត្វល្អិតខាំកូនណា៎ តោះទៅខាងក្នុងវិញ Appaធ្វើនំដែលកូនចូលចិត្តរួចហើយ"ថេយ៉ុងចូលមកលើកពរកូនឡើងរួចទើបនាំគេចូលទៅខាងក្នុងវិញ ពេលចូលមកដល់ខាងក្នុងថេក៏ដាក់ឲ្យជុងកូនៅអង្គុយលើកៅអីចំណែកគេក៏ចូលទៅផ្ទះបាយដើម្បីយកនំមកឲ្យជុងកូ

"នំមកដល់ហើយ.."ជុងកូសើចស្ញេញពេលឃើញនំដែលខ្លួនចូលចិត្តដាក់នៅលើតុ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now