ភាគទី៣៣ : អ្ហឹកអ្ហឹកAppa...

5K 369 6
                                    


"ម៉ាក់..នេះបានន័យថាយ៉ាងមិចទៅ?"ថេយ៉ុងបន្លឺឡើងទាំងមិនយល់នូវអ្វីដែលអ្នកម៉ាក់របស់គេបាននិយាយ

"អ្ហឹកតាមពិតទៅម៉ូរីមិនមែនជាកូនរបស់ម៉ាក់ទេ ប៉ុន្តែម៉ាក់បានមើលថែគេតាំងពីតូចមកបន្ទាប់ពីម្តាយគេបានស្លាប់ទៅ"លោកស្រីគីម

"ម្តាយគេ?!ម៉ាក់របស់បងស្រីជាអ្នកណាទៅម៉ាក់?!"ថេយ៉ុង

"តាមពិតទៅម៉ូរីគឺជាកូនស្រីអ្នកបម្រើបន្ទាប់ពី.."លោកគីម

"មិនពិត!!ខ្ញុំមិនមែនកូនអ្នកបម្រើទេ"នាងក្រមុំស្រែកដាច់អង្ហាំងការទាំងភ្ញាក់ផ្អើលនឹងការពិតមួយនេះ 

"បន្ទាប់ពីគាត់បានស្លាប់ទៅដោយក្តីអាណិតប៉ានិងម៉ាក់ក៏យកនាងមកបញ្ចឹមរហូតដល់ពេលនេះ"លោកគីម ម្យ៉ាងទៀតម្តាយរបស់ម៉ូរីក៏ជាអ្នកមានគុណដែលបានរស់នៅផ្ទះពួកគាត់ ហើយគាត់បានចាត់ទុកម្តាយនាងជាគ្រួសារតែមួយរួចទៅហើយ 

"អ្ហាយយ!!"ឆ្លៀតពេលដែលម៉ូរីកំពុងតែភ្លឹកនុងការពិតមួយនោះជុងហ្គុកក៏ចូលទៅចាប់បីនាងចុះពីលើបង្កាន់ដៃនោះវិញបានសម្រេចធ្វើឲ្យរាងកាយម៉ូរីនៅពីក្រោមរាងក្រាស់

"មិនពិត អ្ហឹកៗ ខ្ញុំមិនមែនកូនអ្នកបម្រើ"នាងងើបអង្គុយឡើងពេលរាងក្រាស់ងើបចេញ ទាំងក្នុងចិត្តកំពុងតែរវើរវាយ បើសិននាងមិនមែនជាកូនបង្កើតរបស់ប៉ាម៉ាក់ថេយ៉ុងក៏គួរតែនាងជាកូនអ្នកដែលមានឋានៈខ្ពស់ជាងលោកគីមនិងលោកស្រីគីម ប៉ុន្តែហេតុអី នាងជាកូនអ្នកបម្រើថោកទាបនៅក្រោមបញ្ជារបស់ប៉ាម៉ាក់ថេទៅវិញ

"អ្ហឹកៗ ពួកឯងកុហក យើងជាកូនអ្នកមានមិនមែនកូនកញ្ជះរបស់ពួកឯងទេ ហ៊ឹក ឯងកុហក!!ចញ្ចឹមយើងមកដើម្បីឲ្យទៅធ្វើអ្នកបម្រើពួកឯងវិញមែនទេ?ហ៊ឹស មិចក៏មិនឲ្យយើងស្លាប់ទៅ ហ៊ឹក ហ៊ឹក"នាងនិយាយទាំងស្រែកយំមិនព្រមទទួលស្គាល់ហើយក៏ខឹងនឹងគ្រួសារថេយ៉ុងដែលចញ្ចឹមនាងមកធំបានប៉ុណ្ណេស 

"បងស្រីបានហើយ!បងគិតថាការស្លាប់ហ្នឹងវាល្អសម្រាប់ជីវិតរបស់បងណាស់ទៅហ្ហេស?ទោះបងមិនមែនជាបងបង្កើតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនទាន់បាននិយាយទេថាខ្ញុំលែងទទួលបង ជាបងស្រី អ្ហឹក ខ្ញុំចង់ឲ្យបងត្រឡប់ទៅដូចកាលពីមុន"ថេយ៉ុងចូលមកជិតនាងក្រមុំដែលកំពុងយំបោកខ្លួនប្រាណ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now