ភាគទី៥ : ទៅរកប្អូនវិញភ្លាម!

4.5K 363 2
                                    

"ឆ្កួត!!"ជុងហ្គុករុញរាងតូចចេញទាំងស្រែកគំហ៊កដាក់ចំណែកអ្នកម្ខាងទៀតកាលបើគេរុញច្រានឲ្យដួលបែបនឹងឲ្យក៏ក្រោកឈរឡើង យ៉ាងណាក៏បានថើបមាត់ពូកែជេរ ពូកែស្តីឲ្យនេះរួចបានមួយសន្ទុះហើយដែរ បើទោះជានាយខឹងប៉ុណ្ណាក៏មិនអាចដកស្នាមថើបចេញវិញបានដូចគ្នា 

"គិតថាឯងជាស្អីហាស៎??ទើបហ៊ានមកថើបយើង?"

"អូនជាប្រពន្ធបង"ថេយ៉ុង តបទៅវិញទាំងសម្លក់នាយគេជ្រេញនឹងពាក្យ ជាអ្នកណាៗ នឹងខ្លាំងណាស់ ក្រែងរៀបការជាមួយគ្នាបានដឹងលឺដល់គ្រួសារទាំងសងខាងហើយមិនចឹង ឬមួយនាយបាត់ការចងចាំបាត់ហើយ ស្របជាមួយសម្តីផ្គើនទៅវិញជុងហ្គុកចាប់ស្មារាងតូចរលាក់ខ្លាំងៗ

"គីម ថេយ៉ុង!!កុំនិយាយថាយើងមិនប្រាប់ឯង គីម ម៉ូរី នៅឯណា??"

"ខ្ញុំមិនដឹងពិតមែនថាបងស្រីគាត់នៅឯណា បងឈប់សួរខ្ញុំទៀតទៅ"ថេយ៉ុង គ្រវីក្បាលហូរទឹកភ្នែកច្រោកៗព្រោះកម្លាំងដៃច្របាច់របស់នាយច្របាច់ដើមដៃគេស្ទើរតែបាក់ដល់ឆ្អឹងខាងក្នុង 

"ហ្ហើយយ!!ទៅជាមួយយើង"

  ជុងហ្គុកស្រែកដោយការធុញថប់មុននឹងអូសដៃរាងតូចចូលទៅក្នុងបន្ទប់រួចចាក់គន្លឹះទ្វារជិតឈឹង  ។

"បង..."

   @Skip

  បន្ទាប់ពីរាងក្រាស់អូសដៃថេយ៉ុងឲ្យទៅរៀបចំខ្លួនឲ្យនាយរួចរាល់ហើយជុងហ្គុកក៏ចេញទៅខាងក្រៅដោយនាំរាងតូចទៅជាមួយដែរ ប៉ុន្តែបំណងរបស់នាយមិនមែនចិត្តល្អនាំប្រពន្ធក្លែងក្លាយនេះទៅដើរសប្បាយអីទេ 

   ♡ផ្សារទំនើប

"ហេតុអីបងនាំខ្ញុំមកទីនេះ??"ថេយ៉ុងសួរទាំងមានអារម្មណ៍ថាប្លែកៗព្រោះគេមិនដែលបានចេញមកក្រៅជួបជាមួយមនុស្សច្រើនដល់ថ្នាក់នឹងទេ ថ្វីត្បិតតែគេជាកូនអ្នកមានប៉ុន្តែរយៈពេលច្រើនឆ្នាំកន្លងមកនេះគេមិនសូវដែលដើរលេងខាងក្រៅទេមិត្តភក្តិក៏គ្មានទៀត ជាកូនអ្នកមានរបស់ប្រើការគ្រប់យ៉ាងគឺមានអ្នកបម្រើឆ្វេងស្តាំទិញឲ្យរួចជាស្រេចទោះបីគ្រួសារគេជំពាក់បំណុលគ្រួសារជុងហ្គុកក៏ដោយ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Opowieści tętniące życiem. Odkryj je teraz