ភាគទី៣៨ : លិខិតលែងលះ

5K 432 23
                                    


"អញ្ចឹងបានន័យថា..នាងជាប្អូនរបស់ខ្ញុំពិតមែន??"ជុងហ្គុក បន្លឺឡើងទាំងភ្ញាក់ផ្អើលរួមទាំងរាងតូចផងដែរ ឯលោកគ្រូពេទ្យក៏ងក់ក្បាលមុននិងរៀបរាប់ពីDNAរវាងបងប្អូនដែលបានមកនេះ

"បាទពិតមែនហើយ"

    _______________

   @១០ខែកន្លងផុតទៅ

     គ្រួសារចនទីបំផុតក៏បានរកឃើញកូនស្រីពៅរបស់ខ្លួនដោយសាររាងក្រាស់ជុងហ្គុក ចន យូនប៊ី បើទោះបីជាពីដំបូងយូនប៊ីស្ទើរតែមិនជឿថានាងជាកូនស្រីរបស់គ្រួសារបើទោះបីជាពីដំបូងយូនប៊ីស្ទើរតែមិនជឿថានាងជាកូនស្រីរបស់គ្រួសារត្រកូលអភិជនប៉ុន្តែការពិតនៅតែជាការពិត មីងរបស់នាងដែលនាងបានរស់នៅជាមួយតាំងពីដឹងក្តីមកក៏សម្រេចចិត្តប្រាប់ទៅយូនប៊ីថានាងមិនមែនជាក្មួយបង្កើតរបស់គាត់ទេ ហើយដោយសារតែស្នាមដៅពីកំណើតនោះហើយធ្វើឲ្យលោកស្រីចននិងលោកចនដឹងច្បាស់ថានេះពិតជាកូនស្រីរបស់គាត់ពិតមែន នាមជាឪពុកម្តាយកាលបើបានមានឱកាសជួបកូនស្រីជាទីស្រឡាញ់ម្តងទៀតហើយគាត់ក៏ផ្តល់គ្រប់យ៉ាងឲ្យយូនប៊ីមិនឲ្យទាស់ចិត្តនោះទេ អាចថារយៈពេល១០ខែមកនេះ ចម យូនប៊ីអាចសម្របខ្លួនជាមួយគ្រួសារពិតប្រាកដរបស់នាងបានហើយ  ។

    ចំណែកឯថេយ៉ុងវិញពេលនេះគេអាចរស់នៅជាប្រពន្ធពិតប្រាកដរបស់ជុងហ្គុកបានហើយព្រមទាំងទទួលបានការស្រឡាញ់ពីរាងក្រាស់ខ្លាំងថែមទៀតផង ។

"កូកូហា៎~~កូនឈប់លេងហើយមកយកទឹកដោះគោឲ្យAppaបន្តិចមកណា៎កូន"ថេយ៉ុងស្រែកហៅកូនឲ្យមកជួយកិច្ចការខ្លួន

"អូនទៅហើយ"ជុងកូរត់ត្រុកៗមករករាងតូចនៅក្នុងផ្ទះបាយរួចក៏ចាប់ផ្តើមសួរទៅរាងតូច

"Appaធ្វើអីគេ?ធ្វើនំឲ្យលោកយាយមែនទេបាទ"

"មែនហើយ កូនយកទឹកដោះគោក្នុងទូឲ្យAppaបន្តិចមក Appaធ្វើនំយកទៅផ្ញើរលោកយាយនិងមីងកូនណា៎"ជុងកូងក់ក្បាលខ្លក់ៗរួចក៏រត់ទៅបើកទូយកទឹកដោះគោឲ្យរាងតូចហើយក៏នៅបន្តឈរអើតពេលរាងតូចធ្វើនំ

"ចាំបន្តិចណា៎"ថេយ៉ុងជូតដៃចេញរួចទើបដើរមកយកកៅអីទៅដាក់ឲ្យជុងកូអង្គុយដើម្បីឲ្យគេងាយស្រួលមើល

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now