ភាគទី១៥ : យើងដាក់ឲ្យឆ្កែស៊ី!!

5.1K 411 11
                                    

"ជុង..អូនចង់ទៅវិញ"ថេយ៉ុង យកដៃកាន់ម្រាមដៃរាងក្រាស់តិចៗខណៈដែលអ្នកម្ខាងទៀតកំពុងច្របាច់ដៃខ្លួនយ៉ាងខ្លាំង

"អ្ហឹក ជុងបងមានរឿងអីអាចនិយាយគ្នាតាមសម្រួលបានតាស៎ លែងដៃអូនសិនទៅ"រាងតូចខំរលាស់ដៃចេញពីនាយប៉ុន្តែជុងហ្គុករិតតែកាន់ច្របាច់គេខ្លាំងទៅវិញ ដោយរើបម្រះចេញពីអ្នកម្ខាងទៀតមិនបានថេយ៉ុងក៏សំងំយំរង់ចាំឲ្យរាងក្រាស់ដកដៃចេញដោយខ្លួនឯង

"ដឹងហើយមែនទេ?ថានេះជាលើកចុងក្រោយដែលឯងអាចចេញក្រៅបាន??បើដឹងហើយសម្តែងឲ្យល្អដូចពេលឯងមកធ្វើមុខតួកំសត់ដាក់យើងពេលនេះផងទៅ"ជុងហ្គុកដាក់ដៃសង្កត់លើថ្ពាល់ទន់រលោងនោះតិចៗព្រោះមិនចង់ឲ្យវាមានស្នាមជាំពេលនៅកន្លែងមនុស្សច្រើនបែបនេះទេ

"ណ្ហើយ..យើងមិនចង់ធ្វើបាបមនុស្សដែលគ្មានផ្លូវតស៊ូជាមួយយើងទេ ចេញទៅ"នាយនិយាយដេញថេយ៉ុងឲ្យចេញទៅក្រៅមុនទើបថេយ៉ុងប្រញ៉ាប់ធ្វើតាមសម្តីនាយដើរចេញទៅខាងក្រៅមុន

[SKIP]

"អ្ហាស..ជុងលែងអូន"ចូលមកដល់ក្នុងបន្ទប់មិនទាន់បានប៉ុន្មានវិនាទីផងរាងកាយតូចច្រឡឹងរបស់អ្នកជាប្រពន្ធក៏ត្រូវរាងក្រាស់ច្រានគេឲ្យផ្តេកខ្លួនទៅលើពូកទាំងមិនទាន់បានដោះសម្លៀកបំពាក់រួចរាល់

"ដឹងថាយើងពិបាកទ្រាំប៉ុណ្ណាទេ?"បាតដៃគគ្រាតគគ្រើមរបស់រាងក្រាស់លើកឡើងមកអង្អែលថ្ពាល់ថេយ៉ុង មិនយល់ថានាយស្រឡាញ់ថេយ៉ុងជាមនុស្សស្រីឬក៏ថេយ៉ុងជាមនុស្សប្រុសទេប៉ុន្តែពេលបាននៅក្បែរក្មេងម្នាក់នេះហើយ ជុងហ្គុកតែងតែពិបាកទ្រាំគ្រប់ពេល

"តែយប់មិញនេះ បងធ្វើវាច្រើនដងហើយជុងសម្រាកខ្លះសិនមិនបានមែនទេ?"នាយតូចងាកមុខចេញពីរាងក្រាស់ព្រមទាំងគ្វៀសដៃនាយចេញពីថ្ពាល់គេ កំពុងតែអន់ចិត្តស្រាប់ហើយជុងហ្គុកនៅមកមានអារម្មណ៍ធ្វើទៀតហ្ហេ៎

"ជុងហ្គុក..អ្ហឹមម"មិនឲ្យរាងតូចហារមាត់ប្រកែកទៀតបានរាងក្រាស់ក៏អោនមកសង្គ្រប់លើបបូរមាត់តូចនោះដោយប្រើអណ្តាតរុលចូលទៅខាងក្នុងក្រអូមមាត់តូចនោះទោះជាអ្នកម្ខាងទៀតមិនបានតបតស្នាមថើបជាមួយនាយវិញក៏ដោយ ជុងហ្គុកក្រសោបថ្ពាល់ទាំងសងខាងរបស់រាងតូចខណៈដែលអណ្តាតរបស់នាយកំពុងលុកលុយក្នុងក្រអូមមាត់នាយតូច

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now