ភាគទី៣៩ : បងនិយាយថាស្អប់អូន

5.1K 360 12
                                    


"ម៉ាក់..ខ្ញុំធ្វើព្រោះមានហេតុផល!"ជុងហ្គុកលើកដៃអង្អែលថ្ពាល់ខ្លួនឯងថ្នមៗទាំងសម្លឹងទៅអ្នកម៉ាក់របស់ខ្លួន

"ហេតុផលស្អីហាស៎??"

"ម៉ាក់ ត្រជាក់ចិត្តសិនទៅ ទុកឲ្យបងប្រុសនិងបងថ្លៃនិយាយគ្នាសិនទៅម៉ាក់"យូនប៊ីដើរមកជិតម៉ាក់របស់នាងមុននឹងនិយាយ

"បងចង់លែងលះជាមួយខ្ញុំមែនឬជុង?"ថេយ៉ុងព្យាយាមតាំងអារម្មណ៍មិនឲ្យយំចេញមកគេជូតទឹកភ្នែកចេញរួចទើបសួរទៅរាងក្រាស់

"បងគិតថាគួរតែត្រឡប់ទៅផ្ទះយើងវិញ"រាងក្រាស់ចូលមកដឹកដៃរាងតូចចេញទៅដោយទុកឲ្យជុងកូនៅជាមួយលោកស្រីចនសិន ចំណែកពួកគេក៏បើកឡានចេញទៅដើម្បីត្រឡប់ទៅផ្ទះវិញ 

     នៅតាមផ្លូវទាំងពីរនាក់សងខាងស្ងាត់មាត់ជ្រៀបមិនមានអ្នកណានិយាយអ្វីដាក់គ្នាមុននោះទេឯថេយ៉ុងគេកំពុងតែភ័យនៅក្នុងចិត្តសង្ឃឹមថាវាគ្រាន់តែជាការស៊ុបប្រាយអ្វីមួយទៅចុះ គេមិនចង់លែងលះជាមួយរាងក្រាស់នោះទេ  ចំណាយពេលអស់ខ្លីបំផុតរាងក្រាស់ក៏បាននាំថេយ៉ុងត្រឡប់មកដល់ផ្ទះវិញ ។

"នេះជាឯកសារអូនឆាប់ស៊ីញ៉េទៅ"ជុងហ្គុកដាក់ឯកសារនោះចុះមុននឹងប្រាប់ទៅរាងតូចទាំងប្រញ៉ាប់ប្រញ៉ាល

"ប៎ បងពិតជាមិនបានលេងសើចជាមួយអូនមែនទេជុង?បងចង់លេងលះជាមួយអូនពិតមែនទេ"ថេយ៉ុង សួរទៅនាយទាំងក្នុងចិត្តកាន់តែចាប់ផ្តើមភ័យខ្លាំងទៅៗហើយ កំពុងតែស្រឡាញ់គ្នាខ្លាំងសុខៗហេតុអីរាងក្រាស់មកចង់លែងលះជាមួយគ្នាទៅវិញ

"បងមិនបានលេងសើចទេថេ! អូនឆាប់ស៊ីញ៉េទៅ"

"អ្ហឹកៗ...អូនបានធ្វើអីខុសទៅជុង?ហេតុអីបានជាបងក្លាយទៅជាបែបនេះ អូន អូនធ្វើអីឲ្យបងទាស់ចិត្តមែនទេ?បើសិនជាពិតមែននោះឲ្យអូនសុំទោស អូនសុំទោសណា៎ជុង សុំអង្វរ..អ្ហឹក បងមិនអាណិតអូននិងកូនទេឬ?"ទឹកភ្នែកអ្នកជាប្រពន្ធស្រក់ចុះមកដោយទប់លែងជាប់អ្នកណាមិនតក់ស្លុតបើនៅសុខៗក៏ត្រូវស្វាមីមកសុំលែងលះទាំងដែលមិនបានដឹងថាខ្លួនឯងបានធ្វើអ្វីខុស មិនបានដឹងអ្វីបន្តិចទាល់តែសោះ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)On viuen les histories. Descobreix ara