ភាគទី៣: ស្អប់ខ្ញុំដល់ម្លឹងផងមែនទេ??

5K 385 3
                                    


"ជុង-គឺថាអូន.."គេនៅតែស្ទាក់ស្ទើរមិនព្រមនិយាយអ្វីចេញមកឲ្យរាងក្រាស់បានដឹង

"កម្មពារស្អីយើងមកបានប្រពន្ធជាប្រុស ហើយ ស្មឿកៗបែបនៀក"ជុងហ្គុកស្រែកទាំងក្តៅក្រហាយមិននឹកស្មានថាខ្លួនគេល្ងង់ដល់ថ្នាក់ឲ្យគេបោកបាន អាសូរតែអ្នកដទៃទៅមិនថាទេនេះជាគ្រួសាររបស់ខ្លួនផ្ទាល់ទៀត

"សុំទោសអត់មានអីទេ! នេះជាបន្ទប់របស់ពួកយើងមែនទេ?ចាំអូនរៀបចំអោយ"នាយតូចក្រោកឈរឡើងដូចមិនបានដឹងមិនបានលឺថាជុងហ្គុកកំពុងតែមួម៉ៅ

"អ្នកណាថាយើងគេងបន្ទប់នេះជាមួយឯង?ស្រម៉ៃខ្ពស់ពេកទេដឹង?"ជុងហ្គុកនិយាយរួចក៏ដើរចេញទៅ ទុកឲ្យថេយ៉ុងនៅដកដង្ហើមដង្ហក់ៗម្នាក់ឯង

  គេដើរមកបិទទ្វារចាក់គន្លឹះរួចមុននិងយកទូរសព្ទ័លើតុខលទៅប្រាប់ប៉ាម៉ាក់របស់គេពឹងពួកគាត់ឲ្យខលទៅប្រាប់ម៉ាក់រាងក្រាស់ថានាយមិនព្រមគេងបន្ទប់ជាមួយគេទេ គេត្រូវកាតរប្រើទូរសព្ទ័លើតុព្រោះជុងហ្គុកកញ្ឆក់មកលឿនពេកមិនបានយកទូរសព្ទ័មកតាមឡើយ

"អូនសុំទោស..ទោះត្រឹមជាភរិយាបន្លំខ្លួនប៉ុន្តែអូនត្រូវការឲ្យទំនាក់ទំនងការរស់នៅរបស់ពួកយើងដូចប្តីប្រពន្ធគេដទៃ"ថេយ៉ុងនិយាយសុំទោសរាងក្រាស់បន្ទាប់ពីបានខលទៅប្តឹងប៉ាម៉ាក់គេរួចហើយ គេអាចស្មានដឹងថាជុងហ្គុកច្បាស់ជាត្រូវលោកស្រីចនបង្ខំឲ្យមកគេងបន្ទប់ជាមួយទោះជានាយមិនពេញចិត្តក៏ដោយ

     @ពេលរសៀល

   ថេយ៉ុងកំពុងផ្ចង់អារម្មណ៍អានសៀវភៅរបស់គេស្រាប់តែសម្លេងទ្វាររបើកក៏បន្លឺឡើងបង្ហាញនូវវត្តមានមនុស្សប្រុសដ៏ស្រស់សង្ហារជាមនុស្សតែម្នាក់ដែលអាចធ្វើឲ្យនាយតូចថេយ៉ុងធ្លាក់ក្នុងអន្លង់ស្នេហ៍គេត្រឹមតែមួយយប់

"ខលទៅប្តឹងអ្នកម៉ាក់ស្អីខ្លះហាស៎??"ជុងហ្គុកគ្រាន់តែមកដល់ផ្ទះភ្លាមក៏រហ័សដើរសម្តៅមក រករាងតូចព្រោះនៅតាមផ្លូវពេលចេញទៅក្រៅម៉ាក់របស់នាយខលមករ៉េបបាញ់យកៗព្រោះដឹងថានាយមិនព្រមគេងបន្ទប់រួមជាមួយភរិយា

"អូនគ្រាន់តែប្រាប់គាត់ថាបងមិនព្រមគេងជាមួយអូន"ថេយ៉ុង បិទសៀវភៅទុករួចរៀបពាក្យឆ្លើយទៅជុងហ្គុកវិញដោយយឺតៗបំផុត 

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now