ភាគទី១១ : មកពីពិបាកទ្រាំមែនទេ?

5.2K 393 3
                                    


ដេស៊ុងដោយឃើញទាស់ភ្នែកនឹងចរិតរបស់មិត្តខ្លួនពេកទើបចូលមកជួយនិយាយឃាត់ជុងហ្គុក

"អាជុងហា៎!!គេកំពុងឈឺណាឯងមិនអាណិតគ្នាអីបន្តិចទេហ្ហេស?"ដេស៊ុង ឃាត់ដៃរាងក្រាស់ដែលច្របាច់ដៃថេយ៉ុងនោះឲ្យទម្លាក់ចុះ

"ឯងការពារវាធ្វើស្អី??"ជុងហ្គុកងាកមកសម្លក់មិត្តខ្លួន ទើបតែបានជួបជាមួយក្មេងនេះម្តងសោះដេស៊ុងហ៊ានចេញមុខមកការពាររាងតូចបាត់ទៅហើយ

"បើមិនចេះមើលគេទេឯងខំយកគេមកនៅជាមួយធ្វើអីអាជុង?"នាយកម្លោះប្រកែកគ្នាជាមួយរាងក្រាស់ រហូតដល់ជុងហ្គុកទ្រាំនឹងសម្តីការពារថេយ៉ុងមិនបានក៏ហក់ទៅក្របួច.កអាវដេស៊ុងមិត្តរបស់នាយ

"ឯងការពារវាហ្ហេស??ស្រឡាញ់វាហេស??"ជុងហ្គុកស្រែកដូចបិសាចចូលខ្លួនរួចដាល់ដេស៊ុងមួយដៃទាំងកម្រោល

ដឹប!!! ដឹប!!

សម្លេងដាល់តទល់គ្នាទៅមករាងក្រាស់ទាំងពីរវាយគ្នាព្រោះតែម្នាក់ឆេវឆាវហើយម្នាក់ទៀតទ្រាំមិនបានជាមួយនឹងចរិតឆេវឆាវរបស់មិត្តខ្លួន ។

"ឈប់វាយគ្នាបានហើយ..អ្ហឹកៗ"ថេយ៉ុងមិនហ៊ានចូលទៅឃាត់អ្នកទាំងពីរព្រោះតែគេកាន់តែមិនស្រួលខ្លាំងទៅៗរហូតដល់វិលមុខ ឈឺក្បាល

"ឈប់ទៅ.."ខណៈដែលអ្នកទាំងពីរមិនព្រមស្តាប់សម្តីរាងតូចមិនព្រមឈប់ថេយ៉ុងក៏ទម្លាក់ខ្លួនអង្គុយចុះព្រោះតែមិនអាចទ្រាំនឹងសម្លេងស្រែកឡូឡារបស់អ្នកទាំងពីរបាន ដៃជើងរបស់គេក៏ចាប់ផ្តើមឡើងក្រហមរហូតដល់គេមិនអាចទ្រាំបានតទៅទៀត ថេយ៉ុងក៏សន្លប់នៅត្រង់នោះភ្លាមៗ ចំណែកឯអ្នកដែលវាយដាល់គ្នានោះក្រោយឃើញថេយ៉ុងសន្លប់នៅនឹងមុខបែបនេះហើយក៏ឈប់វាយគ្នាហើយរត់មករករាងតូច

"អាល្អិតយ៉ាងមិចហើយ អាល្អិត!!"ដេស៊ុងចូលមកប្រុងត្រកងខ្លួនប្រាណថេយ៉ុងតែក៏ត្រូវជុងហ្គុករុញនាយឲ្យចេញ

"កុំប៉ះប្រពន្ធយើង"រាងក្រាស់ចងចញ្ចើមសម្លក់មិត្តខ្លួនមុននឹងលើកបីរាងតូចឡើងស្រាលដូចសំឡីទៅក្នុងបន្ទប់ ឯដេស៊ុងបានត្រឹមគ្រវីក្បាលហួសចិត្តនឹងរាងក្រាស់ថេយ៉ុងជាប្រពន្ធតែបែរជាហ៊ានមកថាគ្នាជាអ្នកបម្រើ ដល់ឥឡូវពេលគេរកទៅជួយបែរជាជុងហ្គុកមកនិយាយថាកុំប៉ះប្រពន្ធយើង ទៅវិញ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now