ភាគទី៧ : ត្រឡប់មកធ្វើជាកូនក្រមុំបងម្តងទៀតណា៎!!

5K 367 1
                                    


"ថេយ៉ុង!ត្រចៀកថ្លង់ឬយ៉ាងមិច?"ជុងហ្គុកដើរមកឈរបាំងពីមុខរាងតូចមិនឲ្យគេចេះតែដើរគេចពីនាយបានទៀតមុននឹងដាក់ដៃឃាំងមិនឲ្យថេយ៉ុងគេចទៅឆ្វេងស្តាំ

"ហៅធ្វើអីចុះ?បើឮតែហៅដដែលៗគ្មានឃើញមានការអីផង"ថេយ៉ុង បែរមករកនាយរួមជាមួយពាក្យសម្តីស៊កសៀតទៅឲ្យនាយ

"អ្នកណាឲ្យឯងឡើងមកចោលយើង!យើងជាប្តីមិចមុននឹងទៅណាមិនចេះសុំយើងជាមុនអញ្ចឹង"ជុងហ្គុក ស្តីឲ្យរាងតូចព្រោះទង្វើរបស់ថេយ៉ុងមើលទៅមិនសាកសមជាប្រពន្ធនាយសោះ មិនចេះអោនលំទោនដាក់ប្តីទេរិតតែផ្គើនបន្ថែមទៀត

"បងជាប្តីអូនតែមិនមែនម៉ាក់!ចង់ឲ្យទៅតាមទ្រយ៉ាងមិច យកអូនទៅទុកចោលហើយនៅចង់មករករឿងអីទៀត សាកគិតទៅមើលថាបើអូនផ្ទាត់ដៃហារស្តីរឿងនោះទៅប្រាប់ម៉ាក់បង តើបងអាចនឹងគេងតាមចញ្ចើមផ្លូវនៅយប់នេះឬអត់?"ថេយ៉ុង ដាក់សំណើគម្រាមទៅនាយវិញព្រោះគេដឹងច្បាស់ណាស់ថាបើគេញិញ៉ក់ប្រាប់លោកស្រីចនតែពីរបីម៉ាត់ស្រួលមិនស្រួលឡានទំនើបដែលបើកលូនមកស៊ីផ្លេយ៉ាងទ្រហឹងអម្បាញ់មិញនេះត្រូវដកចេញឈប់ឲ្យរាងក្រាស់ជិះទៀតក៏ថាបាន

"គីម ថេយ៉ុង~~~កុំលើសពេក"

នាយតូចពេលឮហើយក៏ឈប់និយាយស្តីរួចហើយបន្តដើរមករានហាលមើលទេសភាពបន្តទៀតទាំងលែងខ្វាយខ្វល់ជាមួយរាងក្រាស់ គេកំពុងតែគិតរឿងម៉ូរី បើគេប្រាប់នាយថាបងស្រីគេស្លាប់ដោយសារមិនចង់រៀបការជាមួយនាយ តើជុងហ្គុកគេនឹងមានអារម្មណ៍បែបណា?? ខូចចិត្ត ឬក៏..បែរមកស្រឡាញ់គេវិញ ប៉ុន្តែឈ្មោះរៀបការនេះគ្រាន់តែជាអ្នកជំនួសសព្វនាមប្រពន្ធរបស់រាងក្រាស់ដែលអ្នកគ្រប់គ្នាដឹងគឺ គីម ម៉ូរី មិនមែន គីម ថេយ៉ុងទេ ។

"នែ៎!ឯងគិតមិននិយាយរកយើងមួយម៉ាត់ទេឬយ៉ាងមិច??"ជុងហ្គុក ដើរមកឈរជិតថេយ៉ុងរួចទើបហារស្តីទៅកាន់នាយតូច គេកំពុងតែស្ទះជិតដាច់ដង្ហើមស្លាប់ហើយថេយ៉ុងនៅមានអារម្មណ៍មើលទេសភាពបណ្តែតអារម្មណ៍ស្លុងបែបនេះកើតទៀត

"មានរឿងអីមែនទេ.."

"ច្បាស់ជាមានហើយ!!នៅសល់ប៉ុន្មានថ្ងៃទៀតយើងត្រូវនាំប្រពន្ធទៅចូលរួមកម្មវិធីនៅឯផ្ទះត្រកូល កាង ឯងមិនគិតទេហ្ហេស?ថាគួរធ្វើយ៉ាងមិច ឬមួយ...ឯងត្រូវតែងស្រីហើយទៅជាមួយយើង"ជុងហ្គុក

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now