ភាគទី១៤ : លែងដៃអូន

4.8K 346 4
                                    


"ឯងនិយាយថាមិចមិញ??កូនហ្ហេ៎..."ជុងហ្គុកចាប់ដៃទាំងសងខាងរបស់ថេយ៉ុងរួចក៏រំកិលខ្លួនមកអង្គុយជិតនាយ ត្រូវហើយបើគេមិនអាចមានកូនជាមួយម៉ូរីបានដូច្ឆេះនាយក៏អាចមានកូនជាមួយថេយ៍បានដូចគ្នា ត្រឹមតែពរពោះកូនម្នាក់ដែលជាប់សាច់ឈាមជាមួយម៉ូរីរួចហើយក៏ដោះដៃចេញវាមានអីទៅពិបាកទៅ អ្វីដែលសំខាន់នាយមិនបានស្រឡាញ់រាងតូចថេយ៉ុងនោះទេ បើគេស្ម័គ្រចិត្តដោយខ្លួនឯងបែបនេះហើយ

"បានហើយ អូនងងុយគេង"ថេយ៉ុងរលាស់ដៃរាងក្រាស់ចេញរួចទើបងើបឈរឡើងដើរតម្រង់ទៅបន្ទប់របស់ខ្លួនវិញទាំងមិនទាន់និយាយដាច់ស្រេចជាមួយរាងក្រាស់

"ហូយ~~ពិបាកនិយាយគ្នាម៉្លេះវ៉ើយ!!"នាយសង្ហារស្រែកពីក្រោយថេយ៉ុងដែលដើរចេញទៅផុតអម្បាញ់មិញ នៅនិយាយគ្នាឲ្យដឹងរឿងសិនក៏មិនបាន..

"អេ៎!!តិចវាទៅក្នុងបន្ទប់ដេកកន្ធែកជើងចាំទេដឹង?"រាងក្រាស់និយាយឡើងមិនចេះខ្មាស់មាត់គ្រាន់តែនឹកឃើញបែបនេះហើយធ្វើឲ្យនាយលេចចេញនូវស្នាមញញឹមកំពូលព្រានចេញមក តាមពិតរាងតូចមានបំណងអោយដៃគេសោះ ទើបក្បាច់ក្បូរដើរគេចរហូតបែបនេះ

ក្រាក!! រាងសង្ហារបើកទ្វារចូលមកក៏បានឃើញថាថេយ៉ុងកំពុងគេងចុចទូរសព្ទ័នៅលើពូកទាំងបែរខ្នងដាក់នាយ

"យ៉ាងមិចឯងហ្នឹង គីម ថេយ៉ុង??"ក្រោយលឺសំឡេងរាងក្រាស់ស្រែកដាក់ហើយថេយ៉ុងក៏ងើបអង្គុយឡើងសម្លឹងទៅមើលមុខនាយ

"ជុង..បងមានការអីហ្ហ៎"នាយតូចទាញភួយចេញពីភ្លៅរួចហើយញញឹមដាករាងក្រាស់ប៉ុន្តែអ្នកម្ខាងទៀតបែរជាបញ្ចេញស្នាមញញឹមចម្លែកមកកាន់គេទៅវិញ

"ដូចដែលយើងស្មានមិនខុសមែន ឯងកំពុងដេកចាំយើង"និយាយបានត្រឹមនេះជុងហ្គុកក៏រុញរាងតូចផ្តេកទៅលើពូកទាំងដែលអ្នកម្ខាងទៀតកំពុងធ្វើមុខស្លើៗមិនយល់ពីបំណងរបស់នាយ

"ជុងបង..អ៊ុបប"មិនទាន់បាននិយាយស្រួលបួលផងបបូរមាត់ថេយ៉ុងក៏ត្រូវអ្នកម្ខាងទៀតអោនមកគ្របដណ្តប់មិនឲ្យគេប្រកែកបាន រាងក្រាស់ស្រាក់ម្រាមដៃថេយ៉ុងទាំងសងខាងអណ្តាតក៏រុករុលចូលទៅប្រឡែងជាមួយអណ្តាតអ្នកម្ខាងទៀតព្រោះតែមិនអាចទ្រាំនឹង ទឹកមុខ ក្លិនខ្លួន ក្រអូបរសាយរបស់រាងតូចបានទៀតទេ

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now