ភាគទី២០ : ហាមឈប់មើលដាច់ខាត!!

4.4K 365 10
                                    

@នៅតាមផ្លូវ

"ជុង..ដល់ថ្នាក់អូនមានកូនហើយបងនៅតែចង់បិទបាំងទៀតមែនទេ?"ថេយ៉ុងដកដង្ហើមធំទាំងទឹកមុខតានតឹងមិនគួរណារាងក្រាស់នៅតែមិនព្រមទទួលយកគេជាប្រពន្ធដោយពេញលេញសោះ

"ឈប់និយាយប្រយត្ន័ប៉ះពាល់ដល់កូន"ជុងហ្គុក ងាកមកនិយាយតម្លើងសម្លេងដាក់រាងតូច 

"អូនគ្រាន់តែនិយាយតើ"នាយតូចពេបមាត់មិនយល់គ្រាន់តែនិយាយធម្មតាសោះហេតុអីត្រូវប៉ះពាល់ដល់កូននោះ

"គ្រាន់តែនិយាយនឹងហើយ"ជុងហ្គុក តបទៅវិញហើយរាងតូចក៏ព្រមស្ងាត់មាត់តាមនាយប៉ុន្តែមួយសន្ទុះក្រោយមករាងតូចក៏និយាយឡើងម្តងទៀត

"បង! អូនចង់ជិះឡានក្រុងត្រឡប់ទៅផ្ទះវិញយើងប្តូរជិះឡានក្រុងវិញទៅណា៎"ថេយ៉ុងនៅសុខៗក៏ចង់ប្តូរពីជិះឡានផ្ទាល់ខ្លួនហើយទៅជិះឡានក្រុងវិញ

"ក្រែងឯងខ្លាចកន្លែងមនុស្សច្រើនហ្ហេស"ជុងហ្គុក

"អូន..ហៅអូន អូនមក!!"

"......."មិនឆ្លើយតប។

"លឿនឡើង~~អូ៎ អីយ៉ូយឈឺពោះណាស់"ថេយ៉ុងស្រាប់តែយកដៃក្តោបពោះព្រោះនៅសុខៗគេក៏ចាប់ឈឺឡើង ធ្វើឲ្យរាងក្រាស់បង្ខំចិត្តចតឡាននៅកៀនផ្លូវហើយមើលរាងតូច

"ឯងយ៉ាងមិចហ្នឹង?កើតអីហា៎ស?ឈឺខ្លាំងឬអត់?រលូតហើយទេដឹង?"ជុងហ្គុក មុខមាត់ស្លេកស្លាំងព្រួយបារម្ភដល់កូនក្នុងផ្ទៃដែលពេលនេះគេទើបតែវិវត្តខ្លួនដូចកូនគ្រាប់សណ្តែក

"អូន! ហៅអូន អូយចុកពោះណាស់ អ្ហឹក បងហៅអូន ថាអូន លឿនឡើងឈឺពោះណាស់"ថេយ៉ុងស្រែកកាន់តែខ្លាំងឡើងៗត្អូញត្អែរថាឈឺ

"អូ~អូនយ៉ាងមិចហើយថេយ៍??"ជុងហ្គុកក្រសោបដៃរាងតូចដែលកំពុងអោបពោះនោះតែក្រោយពីបានឮជុងហ្គុកហៅគេថាអូនហើយរ
ថេយ៉ុងក៏ស្ងាត់មាត់ជ្រាប

"ពីរោះណាស់.."នាយតូចភ្លឹកញញឹមចេញមកឲ្យរាងក្រាស់ឃើញទីបំផុតគេអាចប្រើភាសាដែលប្តីប្រពន្ធទូទៅគេប្រើដែរហើយ ប៉ុន្តែគេនៅតែមិនអស់ចិត្តសម្លេងរាងក្រាស់ហៅគេថា អូន អម្បាញ់មិញនេះវាពិតជាពីរោះខ្លាំងណាស់

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now