ភាគទី02: Model អស់សាច់?🌷

1.5K 56 0
                                    

.ម៉ោង7:15នាទី ជុងហ្គុកបានដើរចុះមកខាងក្រោមដោយដំណើរយ៉ាងមាំងមួន ជាមួយសម្លៀកបំពាក់យ៉ាងសង្ហារដែលនាំឲ្យអ្នកបម្រើសម្លឹងមើលមកគេគ្រប់ៗគ្នា។ ចុះមកដល់ខាងក្រោមជុងហ្គុកបានចាប់យកសោឡានរបស់នាយនៅលើតុរួច បើកឡានចេញទៅដោយល្បើនលឿនជាទីបំផុត។ដោយមានកូនចៅនាយបើកតាមពីក្រោយផងដែរ។

.មកដល់ហាងទំនើបមួយកន្លែងជុងហ្គុកក៏ឈប់ រួចចុះពីលើឡានដើម្បីរង់ចាំមនុស្សម្នាក់ទៅចូលរួមកម្មពិធីនៅយប់នេះជាមួយគ្នា។ ដោយកម្មពិធីនេះគេចាប់ផ្តើមពីម៉ោង8:00ដូច្នេះហើយទើបនាយប្រយ៉ាប់មកទទួលថេយ៉ុងដោយមិនចង់យឺតពេល។
ជុងហ្គុកបានដើរផ្អែកខ្នងនឹងទ្វារឡានដោយភ្នែកសម្លឹងទៅមើលនាឡិការបស់នាយមិនឈប់ នេះគេមកឈររង់ចាំថេយ៉ុងជិតកន្លះម៉ោងទៅហើយតែនាងនៅមិនទាន់ឃើញចេញមកទៀត ដោយគេក៏បានផ្ញើរសារទៅប្រាប់អ្នកចាត់ការនាងរួចហើយផងដែរ។ ជុងហ្គុកបានឈរចាំទាំងធុញទ្រាំ បន្តិចក្រោយមកគេក៏ឃើញថេយ៉ុងដើរចេញមកជាមួយនឹងឈុតពណ៌ទង់ដែងដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយដៃម្ខាងរបស់នាងក៏មានបីកូនឆ្កែរបស់នាងមកជាមួយផងដែរ។ ដៃស្តាំថេយ៉ុងមានចងខ្សែបូនឹងក្បាលរបស់នាងមានពាក់ម្កុដមើលទៅពិតជាដូចព្រះនាងខ្លាំងណាស់ ធ្វើឲ្យអ្នកកំលោះដែលឈររងចាំនាងទាំងអារម្មណ៍ធុញទ្រាំអប្បាញ់មិុញនេះប្រែទៅជាភ្លឹកនឹងសម្រស់របស់របស់នាងទៅវិញ ដោយមិនចង់ដកភ្នែកចេញពីមនុស្សដែលគេតែងតែនិយាយថា គេមិនចូលចិត្តនាងនោះទេ។

មកដល់ហាងទំនើបមួយកន្លែងជុងហ្គុកក៏ឈប់ រួចចុះពីលើឡានដើម្បីរង់ចាំមនុស្សម្នាក់ទៅចូលរួមកម្មពិធីនៅយប់នេះជាមួយគ្នា។ ដោយកម្មពិធីនេះគេចាប់ផ្តើមពីម៉ោង8:00ដូច្នេះហើយទើបនាយប្រយ៉ាប់មកទទួលថេយ៉ុងដោយមិនចង់យឺតពេល។ជុងហ្គុកបានដើរផ្អែកខ្នងនឹងទ្វារឡានដោយភ្នែកសម្លឹងទៅមើ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.ឈុតថេយ៉ុងក្នុងកម្មវិធីយប់នេះ : ថេយ៉ុង20ឆ្នាំ

ឈុតថេយ៉ុងក្នុងកម្មវិធីយប់នេះ : ថេយ៉ុង20ឆ្នាំ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now