ភាគទី33:ទ្រុងសេក

749 37 4
                                    

.ក្រុមហ៊ុន កាបូបត្រកូតKim

.តុតៗ

"ចូលមក!"

" អ្នកនាងថេយ៍ មានមនុស្សកំពុងតែរង់ចាំចង់ជួបចា៎!"

"គេជាអ្នកណា នាងមានស្គាល់គេអត់?"ថេយ៉ុងដាក់ប៊ិតចុះរួចងើបមុខទៅសួរលេខាប៉ារបស់នាង។

"ខ្ញុំឮមកថាគាត់ ជាអ្នកជំនួញខាងនាំចេញនាំចូលម៉ាកឡានល្បីៗ Min yoongi ចា៎ !!"

"ចឹងទៅប្រាប់គាត់ទៅថា10នាទីខ្ញុំទៅហើយ"

"ចា៎!!"

.........

"កាបូបនៅទីនេះ ស្អាតៗនឹងមើលទៅថ្លៃថ្នូរណាស់" យ៉ុងហ្គីដែលកំពុងតែរង់ចាំរាងតូចថេយ៉ុងនៅក្នុងបន្ទប់ទទួលភ្លៀវនោះក៏និយាយឡើងនៅពេលដែលនាតឃើញមានម៉ូតកាបូបស្រស់ស្អារជាច្រើនដែលកំពុងតែដាក់តាំងសម្រាប់ឲ្យភ្ញៀវ ទស្សនានោះដោយពួកគេមិនបានលក់ចេញនោះឡើយព្រោះវាកាបូបដែលពិបាកបំផុតក្នុងការផលិត។ តែបើមកគេចង់បានវានោះខាងក្រុមហ៊ុននឹងលក់ឲ្យតម្លៃដែលខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

.ក្រាក!! យ៉ុងហ្គីកំពុងតែភ្លឹកមើលម៉ូតកាបូបភ្លាមនោះសម្លេងបើកទ្វារចូលមកក៏បន្លឺឡើងបំបែរចំណាប់អារម្មណ៍ឲ្យនាយងាកទៅមើលភ្លាមៗ។

"សួស្តីលោកមីន!!"ថេយ៉ុងដើរចូលមកក៏និយាយសួរស្តីយ៉ុងហ្គីទាំងស្នាមញញិម។

"បាទសួស្ដី! "

"សូមអញ្ជើញអង្គុយចា៎...! "

"បាទអរគុណ""យ៉ុងហ្គីក៏ដាក់ខ្លួនអង្គយទល់មុខរាងតូច។

"លោកចាប់អារម្មណ៍នឹងកាបូបមួយនោះតើមែនទេ?" ដោយឃើញយ៉ុងហ្គីចេះតែសម្លឹងមើលទៅកាបូបមួយដែលមានត្បួងពេជ្រព័ន្ធជុំវិញខ្សែរបស់វានោះថេយ៉ុងក៏សួរឡើង។

"បាទ មើលទៅវាស្រស់ស្អាតនឹងទាក់ទាញខ្លាំងណាស់" យ៉ុងហ្គីងាកមកមើលមុខថេយ៉ុងរួចក៏និយាយឡើងទាំងស្នាមញញិម។

"ពិតមែនហើយ !វាពិតជាស្រស់ស្អាតណាស់ ជាពិសេសបើបានដៃនារីដែលបរិសុទ្ធកាន់វាទៀតនោះវាកាន់តែស្រស់ស្អាតព្រោះកាបូបនេះលោកតារបស់ខ្ញុំគាត់បានច្នៃម៉ូដផលិតវាដោយខ្លួនគាត់ផ្ទាល់" គ្រាន់តែយ៉ុងហ្គីស្តាប់នៅអ្វីដែើថេយ៉ុងបាននិយាយអម្បាញមិញនេះធ្វើឲ្យនាយចាប់ផ្តើមព្រឺឡើង។ នេះនាយពិតជាមិនដឹងស្មានដល់សោះថាជីតារបស់ថេយ៉ុងពិតជាមានទឹកដៃល្អពិតមែន។វាពិតជាអស្ចារ្យខ្លាំងណាស់។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now