ភាគទី17:ថ្នាំសម្រើប🔥

1.6K 54 0
                                    

"អៅ! កូនថេយ៍ត្រឡប់មកវិញហើយហ៎ មកនេះបន្តិចមកកូន" លោកស្រីគីមរ៉ាតដែលកំពុងតែឈរនិយាយគ្នាលែងជាមួយមិត្តចាស់របស់គាត់ក៏ក្រឡែកឃើញថេយ៉ុងដើរចេញមកគាត់ក៏ហៅរាងតូច។

"នេះគឺជាកូនស្រីតែម្នាក់របស់ខ្ញុំ!" ថេយ៍ទៅឈរក្បែរគាត់ គាត់ក៏និយាយឡើយទាំងញញឹម។

"ជម្រាបសួរមីង!" ថេយ៍ក៏លើដៃសំពះអោនខ្លួនដាក់ពួកគាត់ទាំងបញ្ចេញស្នាមញញឹមស្រស់។

"ចា៎មិនលើដៃថ្វាយព្រះក្មួយ ក្មួយពិតជាស្រស់ស្អាតដូចគេថា មែន នេះឮគេនិយាយមួយរយដងក៏មិនស្មើបានឃើញម្តងដែរ ពិតទេអ្នកបង!" អ៊ុំស្រីម្នាក់គាត់និយាយសរសើររាងតូចក៏មិនភ្លេចបែបទៅញាក់ស្មាដាក់អ៊ុំស្រីម្នាក់ទៀតដែរ។

"ចា៎ពិតហើយអ្នកអូន!"គាត់និយាយទាំងញញឹម។

"អ្នកមីងទាំងពីរដូចជាសរសើរខ្ញុំពេកហើយ!" ថេយ៍តបទៅពួកគាត់ទាំងពីរវិញទាំងញញឹមស្រស់។

"ក៏ពួកមីងនិយាយពិតមែនណាបើមិនជឿទេក៏ សួរកូនប្រុសរបស់មីងទៅ" គាត់ក៏កះដៃកូនប្រុសរបស់គាត់ដែលកំពុងតែភ្លឹកមើលរាងតូចនោះឲ្យភ្ញាក់ស្មារតីឡើយ។

"បាទៗ..បាទម៉ាក់ពិតជាស្អាតណាស់!"

"នោះក្មួយជុងមកដល់ល្មម!" លោកគីមក៏ងាកទៅឃើញជុងហ្គុកគាត់ក៏និយាយឡើង។

"កូនថេយ៍នៅឈរធ្វើអីទៀតមិចក៏មិនទាក់ទាកបងទៅកូន!"អ្នកស្រីគីមរ៉ាត

" អឺ..សួរស្តីលោកចន " ថេយ៍លើដៃទៅចាប់ដៃជុងហ្គុករាងក្រាស់សម្លឹងមករាងតូច រហូតមិនបានចាប់អារម្មណ៍នឹងដៃដែលថេយ៍ហុចឲ្យនាយឡើយ។

"លោក!"

"ហេ៎..អាជុងវាយ៉ាងមិចឯងនិង..!" ស៊ូហ្គាឈរនៅក្បែរនោះក៏ទះស្មារជុងហ្គុកតិចៗ។

"អឺ..គឺ..បាទសួស្ដី!"ជុងហ្គុកក៏ប្រយ៉ាប់លើដៃមកចាប់រាក់ទាក់រាងតូចតបវិញ។

"តើឯងមិនអីទេតើមែនទេ "យ៉ុងហ្គីអោនទៅខ្សឹបដាក់ត្រចៀកជុងហ្គុក

"ខ្ញុំមិនបានកើតអ្វីឯណា យ៉ុង!"ជុងហ្គុកក៏ដកដៃចេញមកវិញ។

"ចឹងពួកកូនទាំងពីរ និយាយគ្នាសិនទៅណា ប៉ានឹងម៉ាក់ទៅខាងនោះមួយភ្លាម" ថាហើយលោកគីមនឹងអ្នកស្រីគីមរ៉ាតក៏ចាក់ចេញទៅ ដោយមិនចង់នៅរំខានគេយ៉ុងហ្គីក៏ដើរចេញទៅដូចគ្នា។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now