ភាគទី51:អាបងអត់ឡាញ់អូនទេ

1K 63 7
                                    

.បន្ទាប់ពីមកពីទទួលយ៉ុងមីនរួចរាល់ហើយ ថេយ៉ុងក៏បានត្រឡប់មកផ្ទះវិញដោយកំពុងអង្គុយរង់ចាំកូនៗរបស់នាងមកពីលែងនៅខាងក្រៅមិនដឹងថាសប្បាយយ៉ាងណានោះទេ កុំតែរវល់កុំអីនាងទៅជាមួយពួកគេដែលហើយ។

ទឺត!! កំពុងតែលង់ខ្លួនមើលទូរស័ព្ទរបស់នាង ភ្លាមនោះសម្លេងឡានក៏បានបន្លឺឡើងនៅពីក្នុងផ្ទះ ថេយ៉ុងងើបចេញពីសាឡុងដើរទៅរកកូនៗនៅមាត់ទ្វារ។

"ត្រឡប់មកវិញហើយមែនទេកូនៗ កើតអ្វីនឹងជុងហាមុខកូនមិនស្រស់សោះចឹង ឬក៏ទៅដើរលេងមិនសប្បាយហឹម??" ថេយ៍ ដើរតម្រង់ចូលទៅក៏ឃើញជុងហាចុះចេញពីឡានល្មម មើលទៅទឹកមុខរបស់គេដូចមិនសូវជាស្រស់សោះ។ នាងតូចក៏ដើរទៅកាន់តែជិតរួចក៏សួរឡើង។

"មិនសប្បាយនោះទេ ព្រោះមុននេះអូនបានជួបប្តីរបស់Mommy...."និយាយហើយជុងហាក៏រត់ទៅខាងលើបាត់។ មិចក៏ជុងហាគេស្គាល់ជុងហ្គុក??

"....???"ថេយ៍រាងភៀងបន្តិចពេលឮកូនប្រុសច្បងរបស់នាងនិយាយពីប៉ារបស់គេមុននេះ។ រួចរាងតូចក៏ងាកទៅមើលមុខដូប៉ាវ ដោយក្តីងើយឆ្ងល់។

"ថេយ៍អុី! ឡើងទៅខាងលើសិនទៅណា" ដូប៉ាវដាក់ថេយ៍អុីចុះពីដៃរបស់ខ្លួនរួចក៏ប្រាប់ឲ្យនាងតូចឡើងទៅខាងលើព្រោះគេមានការនិយាយស្ងាត់ៗតែពីនាក់ថេយ៉ុង។

"ចា៎...."

"មកនេះ!! ប្រាប់បងបានហើយនៅថាមានរឿងអ្វីកើតឡើង? ហើយជុងហានិយាយជាការរពិតមែនទេ?"ថេយ៉ុងទាញដៃដូប៉ាវឲ្យទៅអង្គុយនៅលើសាឡុងដើម្បីងាយស្រួលនិយាយគ្នា។

"បាទពិតមែនហើយ!!" ដឹប! ឮដូប៉ាវនិយាយបែបនេះបេះដូចនឹងខួរក្បាលរបស់ថេយ៉ុងចាប់ផ្តើមគាំងមាត់ក៏ហាមិនចង់រួច។ នេះជុងហ្គុកតាមមករកនាងដ៏ទីនេះពិតដូចជាជេមីបាននិយាយពិតមែនទេ? តើ7ឆ្នាំមកនេះគេនៅតែស្រឡាញ់នាងឬ?ទាំងដែលនាងមិនដែលខ្វល់ខ្វាយឬក៏ទាក់ទងទៅគេម្តងណានោះ?

"តែគាត់ប្រហែលជាមិនចាំខ្ញុំនោះទេ បងកុំបារម្ភអីខ្ញុំនឹងកាពារជុងហានឹងថេយ៍អុីមិនឲ្យពួកគេជួបបងប្រុសជុងឡើយ" ឃើញថេយ៉ុងរៀងស្ងាត់ដូប៉ាវក៏បន្តឡើង។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now