ភាគទី26: Idol ក្នុងដូងចិត្ដ!🔥

1.4K 44 11
                                    

"មើលចោះ មើលពីរត្រង់ចំណុចណាក៏ដូចជា អ្នកនាងស្អាតជាមួយនឹងអ្នកកំលោះម្នាក់នឹងដែរ!" អ៊ចាន់

"ពិតមែនហើយម៉ែវាខ្ញុំក៏គិតអញ្ចឹងដែរ"

"ពុកនឹងម៉ែចេះតែគិតរវើរវាយពេកទេដឹង អ្នកនាងស្អាតរបស់ម៉ែម៉េចនឹងអាចក្លាយទៅជា Model របស់ខ្ញុំដែលបាត់ខ្លួនទៅ?" បុផ្ផានិយាយទាំងសម្លឹងមើលទៅអេក្រង់ ទូរទស្សន៍ ដែលគេផ្សាយអំពីការបាត់ខ្លួនរបស់អ្នកស្នងដំណែងត្រកូលចននឹងអតីតគូរដណ្តឹងរបស់នាយដែលត្រូវជាម៉ូដេលរូបស្រស់ kim Taehyungដែលកំពុងតែល្បីសុះសាយពេញផ្ទៃប្រទេសរយ:ពេលបីថ្ងៃជាប់ៗគ្នាមកហើយ ។

"ដូប៉ាវក៏គិតដូចពុកនឹងម៉ែដែលមើលពីចំណុចណាក៏ដូចបងស្អាតនឹងប្តីរបស់គាត់ដែរ"

"នោះបងស្អាតមកដល់ល្មម!"

"អូ! អ្នកកំលោះក្មួយថេយ៍កើតអ្វីនឹងក្មួយ?"

"អឺគឺគ្មានអ្វីនោះទេអ៊ុំស្រី គឺថាដោយសារតែជុងហ្គូកគាត់ឃើញខ្ញុំដើរហត់ពេកទើបគាត់ចង់អៀវខ្ញុំមកនឹងណា ទោះបីជាខ្ញុំបដិសេធយ៉ាងណាក៏គាត់មិនស្តាប់ដែរ" ថេយ៉ុងចុះចេញពីដៃរបស់ជុងហ្គុករួចក៏ដើរចូលទៅអង្គុយក្បែរមនុស្សចាស់ទាំងពីររួចក៏និយាយទាំងញញិមស្រស់។ ដែលធ្វើឲ្យអ្នកដែលបានឮអម្បាញ់មិញនេះគ្រឺតក្នាញ់ជាពន់ពេក។

"អ្នកទាំងអស់គ្នាកំពុងតែនាំគ្នា មើលអ្វីនឹង?" ជុងហ្គុកដាក់ចបជីកចុះរួចក៏ដើរមកអង្គុយលើគ្រែក្បែរថេយ៉ុងរួចក៏សួរឡើងនៅពេលដែលឃើញពួកគាត់កំពុងមើលពីព័ត៌មានអ្វីក៏មិនដឹង។

"អរ គឺមើលព័ត៌មាន អំពីការបាត់ខ្លួនរបស់តារាបង្ហាញម៉ូតគីមថេយ៉ុងនឹងអ្នកស្នងដំណែងរបស់ត្រកូលចននោះអី!"មេភូមិនិយាយឡើង ជុងហ្គុកនិងថេយ៉ុងគ្រាន់តែឮបែបនេះភ្លាមពួកគេក៏ងាកមើលមុខគ្នាយ៉ាងលឿនបែបភ្នាក់ផ្អើល។ ពិតមែនហើយរយ:ពេលដែលថេយ៉ុងនិងជុងហ្គុកមកនៅរស់ទីនេះគឺ ពួកគាត់មិនបានស្គាល់នាមត្រកូលរបស់អ្នកទាំងឡើយស្គាល់តែឈ្មោះទើបបានជាពួកគាត់មិនសូវជាចាប់អារម្មណ៍។ ណាមួយរូបរាងរបស់អ្នកទងពីនៅក្នុងកញ្ជាក់ទូរស័ព្ទខុសពីនៅខាងក្រៅគ្រាន់តែវាស្រដៀងៗគ្នាតិចៗប៉ុណ្ណោះទល់តែពិចារណាឲ្យយូរទើបចាប់បាន។

រឿង  Model កំពូលស្នេហ៍(ចប់)Όπου ζουν οι ιστορίες. Ανακάλυψε τώρα