ភាគទី48:ថ្ពាល់អូនទុកសម្រាប់តែម៉ាក់អូននិងបងប្រុសអូនតែប៉ុណ្ណោះ

990 63 4
                                    

.ប្រទេសកូរ៉េ
-Jk Group.

.ក្រាក!!

"កូនមិនគិតទៅផ្ទះខ្លះទេឬ? មួយថ្ងៃៗគិតតែឈ្ងោកមុខធ្វើការមិនឈប់ បើបែបនេះតទៅមុខទៀតឯងមិនគិតចង់មានគូរស្រករខ្លះទេឬ?" គ្រាន់តែបើកទ្វារចូលមកភ្លាមអ្នកស្រីចនក៏ស្អីឲ្យកូនប្រុសយកតែម្តង មិនចាំឲ្យនាយសួរនាំគាត់ទាន់នោះទេ។

"អ្នកម៉ាក់មកព្រោះតែរឿងនេះទៀតហើយមែនទេ? បើបែបនេះខ្ញុំគិតថាម៉ាក់ត្រឡប់ទៅវិញទៅល្អជាង" មាត់និយាយតែភ្នែករបស់នាយមិនបានងើបចេញពីកុំព្យូទ័រនោះឡើយ។

"ឯងចង់យ៉ាងមិចជាមួយម៉ាក់ Jungkook ? នេះវាកន្លងទៅ7ឆ្នាំហើយណា ដែលថេយ៍នាងចាក់ចេញទៅនោះ កូនគិតនៅរង់ចាំនាងទៀតតើមែនទេ? មិនដឹងថាស្មើរនេះនាងមានស្វាមីមានកូនហើយក៏មិនដឹង?" គាត់ដាក់ខ្លួនអង្គុយនៅលើសាឡុងរួចក៏និយាយឡើយ។ វាកន្លងទៅជាច្រើនឆ្នាំមកហើយដែលជុងហ្គុងនាយនៅតែរង់ចាំរាងតូចថេយ៉ុងមិនឈប់ ហើយនាយក៏ងប់តែនឹងកាងារ ផ្ទះក៏នៅតែមិនដែលទៅទៅតែពេលប៉ារបស់នាយហៅទៅនិយាយរឿងការងារតែប៉ុណ្ណោះ។

"ខ្ញុំមិនគិតដូចម៉ាក់នោះទេ!"

"ល្ងាចនេះម៉ាក់បានណាត់កូនស្រីមិត្តភក្តិម៉ាក់ឲ្យជួបឯងហើយ ដូច្នេះឯងត្រូវតែទៅ" ទៀតហើយនេះមិនមែនតែម្តងនោះទេដែលគាត់ធ្វើបែបនេះនោះ ។ធ្វើឲ្យជុងហ្គុកនាយស្ទើរតែពុលទៅហើយ។តែរាល់ស្រីដែលគាត់ណាត់មកនោះនាយមិនដែលបានទៅជួបសូម្បីម្នាក់នោះទេ។

"ម៉ាក់មិនចាំបាច់ខំប្រឹងនោះទេ ក្រែងរាល់លើកក៏ខកការណាត់តែរហូតមិនចឹងហ៎?"

"តែលើកនេះឯងត្រូវតែទៅ នេះឯងអាយុច្រើនណាស់ទៅហើយណា ហើយណាមួយម៉ាក់ប៉ាក៏កាន់តែចាស់ទៅហើយ ម៉ាក់ក៏ចង់មានចៅពរនឹងគេដែលណាជុងហ្គុក"មិនមែនថាគាត់លែងស្រឡាញ់ពេញចិត្តនឹងថេយ៉ុងនោះទេតែនាងទៅចោលកូនគាត់ដូចជាយូរពេកហើយចឹងហើយគាត់មានតែធ្វើចឹងទេឲ្យឆាប់មានចៅពរនឹងគេ។

"អត់ទេខ្ញុំមិនត្រូវការមនុស្សស្រីទាំងអស់នោះ នោះទេ!"ជុងហ្គុកងើបឈររួចនឹងទាំងមុខមាំ។អ្នកស្រូចនរៀបនឹងនិយាយឡើងមកម្តងទៀតទៅហើយតែសម្លេងគោះទ្វាក៏បន្លឺឡើង ÷

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now