ភាគទី19: ដឹងហើយមែនទេថាត្រូវចាត់ការនាងបែបណា!

1.3K 41 6
                                    

.បន្ទាប់ពីសន្លប់អស់ពេលជាយូរពេលនេះថេយ៉ុងក៏បានដឹងខ្លួនហើយ រាងតូចបើកភ្នែកឡើងសឹមៗក៏ឃើញថាមេឃនៅភ្លឺស្រាងៗនៅឡើយ។ ថេយ៍ក៏ងើបចេញពីគ្រែដោយបានប៉ះដៃរាងក្រាសដែលគេងអោបខ្លួន រួចក៏ចុះទៅស្រវាសម្លៀកបំពាក់របស់ខ្លួនរួចក៏ចាកចេញទៅបាត់។ ចុះមកដល់ខាងក្រោមខនដូរជុងហ្គុក ថេយ៍ក៏បានហៅតាក់សុីជិះត្រឡប់ទៅផ្ទះរបស់នាងវិញ។ ពេលមកដល់ផ្ទះរាងតូចក៏ឃើញថានៅមិនទាន់មាននរណាងើបនោះឡើងនាងក៏ឡើងទៅបន្ទប់របស់ខ្លួនដើម្បីងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់។

.យើងងាក់មកមើលខនដូរជុងហ្គុកវិញម្តង។ ពេលនេះមេឃក៏ចាប់ផ្តើមបញ្ចេញរស្មើភ្លឺពេញបន្ទប់ទៅហើយ។ ជុងហ្គុកបានភ្ញាក់ពីគេងហើយដៃរបស់នាយក៏ស្រវេស្រវា រកមនុស្សស្រីដែលមានក្តីសុខជាមួយគ្នាកាលពីយប់មិញ។

"ហ្ហឹម!? " ជុងហ្គុកបើកភ្នែកឡើងក៏ក្រឡែករកមើលថេយ៉ុងក៏មិនឃើញនាង ។ រាងកំលោះក៏ចុះពីលើគ្រែដើរសំដៅទៅបន្ទប់ទឹកខ្លាចថាថេយ៉ុងនាងចូលទៅសម្អាតខ្លួន។តែក៏មិនឃើញមានអ្វីនោះទេ ក៏បញ្ជាក់ថាថេយ៍នាងបានចាក់ចេញទៅបាត់ហើយ។ ភ្លាមនោះជុងហ្គុកក៏ក្រឡែកទៅឃើញក្រដាស់ Note មួយនៅលើតុក្បែរក្បាលដំណេករបស់ខ្លួននាយក៏ដើរទៅយកមកមើល។

<ខ្ញុំត្រឡប់ទៅផ្ទះវិញហើយ សូមកុំទាក់ទងឬតាមរកខ្ញុំអី>

"ណ្ហើយ! "គ្រាន់តែអានចប់ភ្លាមជុងហ្គុកក៏ដាក់ខ្លួនអង្គុយនៅចុងគ្រែ ទាំងដកដង្ហើមធំ។ មួយសន្ទុះក្រោយមកនាយក៏ងើបទៅទាញកន្សែងដើម្បីចូលទៅសម្អាតខ្លួនព្រោះពេលនេះម៉ោងជិតនឹង8ទៅហើយនាយត្រូវទៅប្រជុំនៅក្រុមហ៊ុនទៀត។

.Jk Group

.ជុងហ្គុកអង្គុយធ្វើការទាំងអារម្មណ៍មិននៅក្នុងខ្លួននាយចេះតែស្រមើរស្រម៉ៃទៅដល់រាងតូចថេយ៉ុងមិនឈប់។
.តុកៗៗ

អារម្មណ៍កំពុងតែអណ្តែតអណ្តូងភ្លាមនោះក៏មានសម្លេងគោះទ្វារបន្លឺឡើយឲ្យនាយកន្ទ្រាក់អារម្មណ៍ងាកទៅរកប្រភពសម្លេងយ៉ាងលឿន។

"អ្នកណា...ចូលមក!"

"សូមអនុវត្ត លោកធាន! 10នាទីទៀតដល់ម៉ោងប្រជុំហើយចា៎"

រឿង  Model កំពូលស្នេហ៍(ចប់)Waar verhalen tot leven komen. Ontdek het nu