ភាគទី64:ត្រើយន័យសុភមង្គល

1K 46 2
                                    

+កាត់ៗ.....

ថ្ងៃនេះជាថ្ងៃល្អជាថ្ងៃសេរីសួរស្តីសម្រាប់កូនក្រមុំកូនកំលោះដែលនឹងត្រៀមចូលរោងជ័យនៅប៉ុន្មានម៉ោងក្រោយទៀតនេះ។

.ក្នុងបន្ទប់តុបតែងកូនក្រមុំ

"ថ្ងៃនេះម៉ាក់ៗរបស់ថេយ៍អុីពិតជាស្រស់ស្អាតណាស់ ពេលធំឡើងអូនចង់ស្លៀកដូចម៉ាក់ៗដែរ" នាងតូចថេយ៉ុងដែលកំពុងតែអង្គុយមើលម៉ាក់របស់គេឈរស្លៀករ៉ូបនៅមុខកញ្ចាក់ដែលមានអ្នកបម្រើជាអ្នករៀបចំឲ្យនោះ នាងនិយាយទាំងសប្បាយចិត្តដែលធ្វើឲ្យថេយ៉ុងដែលបានឮកូននិយាយបែបនេះហើយនាងក៏ញញឹមខ្ចឹបតែម្តងមុននឹងតបទៅនាងតូចវិញ÷

"ចឹងកូន ត្រូវតែញាំុបាយឲ្យច្រើនៗណា នឹងឆាប់បានធំហើយក៏នឹងឆាប់បានស្លៀករ៉ូបស្អាតៗដូចជាម៉ាក់ៗនោះអី"ថេយ៉ុងនិយាយទាំងលើកដៃអង្អែលក្បាលកូនស្រីថ្មមៗ។

"ចោះពេលនេះ អូនយ៉ាងមិចដែរតើមិនស្អាតទេឬMommy?" ថេយ៍អុីនាងនិយាយព្រមទាំងអោនមុខមើលទៅរ៉ូបពណ៌ផ្កាឈូកដែរនាងបានស្លៀកនោះហើយនាងតូចទម្លាក់សក់ស្មើចង្កេះរបស់នាងនឹងមានពាក់កំរងផ្កានៅក្បាលទៀតផងមើលទៅដូចជាព្រះនាងតូចយ៉ាងចឹង។

"ស្អាត....!ថ្ងៃនេះកូនស្រីម៉ាក់ពិតជាស្រស់ស្អាតខ្លាំងណាស់ ស្រស់ស្អាតជាងគេនៅក្នុងក្រខ្សែភ្នែកMomnyណា...សឺតៗ" ថេយ៍និយាយព្រមទាំងមិនភ្លេចអោនទៅថើបថ្ពាល់ទាំងសងខាងរបស់កូនស្រីបណ្តូលចិត្តរបស់ខ្លួននោះដែរ។

"អ្នកនាងថេយ៍ ដល់ពេលវេលាហើយចា៎"កំពុងតែនិយាយលែងជាកូនសុខៗក៏មានអ្នកបម្រើម្នាក់បានបើកទ្វារចូលមកហៅថេយ៉ុងដោយបានប្រាប់ថាដល់ពេលវេលាដែលកម្មវិធីគេឆាប់ផ្តើមហើយ ពេលនេះគឺរង់ចាំតែកូនក្រមុំចុះទៅតែប៉ុណ្ណោះ។

"ខ្ញុំដឹងហើយ! បងទៅមុនចោះ "

"ចា៎" អ្នកបម្រើម្នាក់នឹងក៏ចុះទៅវិញភ្លាមនោះអ្នកស្រីគីមក៏ដើរចូលមក។

"មកចាប់ដៃម៉ាក់មកថេយ៍អុី...." ថេយ៉ុងហុតដៃរបស់នាងឲ្យនាងតូចថេយ៍អុីចាប់ហើយនាងក៏សូកដៃរបស់ខ្លួនឯងសូកចូលប្រឡោះដៃរបស់អ្នកស្រីគីមរួចក៏បណ្តើរគ្នាចោះទៅដោយថេយ៍អុីនាងមានការបាច់ផ្កាតូចល្មមយ៉ាងស្រស់ស្អាត។ដោយថេយ៉ុងស្លៀករ៉ូបពណ៌សរមានស្បៃបាំងមុខមើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំងនេះមិនទាន់ទាំងបានឃើញមុខផងស្រស់ស្អាតដល់ម្លឹងហើយចុះទម្រាំតែបានឃើញមុខទៀតតើស្រស់ស្អាតខ្លាំងប៉ុណ្ណាទៅសម្រាប់នាងនៅក្នុងថ្ងៃនេះ?

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now