ភាគទី41:រៀនស្តាប់ហេតុផល

740 41 2
                                    

.ដេវីត ដែលយើងស្គាល់ថាគេគឺជាសង្សារចាស់របស់ថេយ៉ុងនោះ នាយកំលោះគឺជាជនជាតិបារាំងមានវ័យ26ឆ្នាំហើយ កាលដែលនាយបានជួបស្គាល់គ្នាជាមួយរាងតូចក៏ព្រោះតែប៉ាម៉ាក់របស់នាយបានឲ្យនាយមករៀនតនៅប្រទេសអង់គ្លេសដោយឲ្យនាយជួយមើលភាគហ៊ុននៅទីនោះផងដែរ។ ក្រោយពេលនាយមករៀននៅទីនេះមុនរាងតូចមួយឆ្នាំដេវីតមិនដែលស្គាល់ឬទាក់ទងជាមួយនឹងមនុស្សស្រីណានោះឡើយ ហើយក៏អាចនិយាយបានថាថេយ៉ុងគឺជាស្នេហាដំបូងរបស់នាយ។ តែស្នេហាមួយនេះក៏ត្រូវរលាយអស់ក្រោយពេលដែលប្អូនស្រីតែម្នាក់របស់នាយបានលើកទូរស័ព្ទរបស់ថេយ៉ុងនៅក្នុងថ្ងៃនឹងឯង។

"បុរសម្នាក់មុននេះ គេជានរណា?" ក្រោយពេលដែលដេវីតដើរចេញទៅផុត ជុងហ្គុកដែលបានឈរមើលសកម្មភាពរបស់ពួកគេទាំងពីរ ក៏បានដើរចេញមកពីជ្រុងម្ខាងទៀត។

"ជុង..ហ្គុក.." ថេយ៉ុងងាកទៅរកប្រភពសម្លេងធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង ។នេះជុងហ្គុកមកទីនេះឬ?ហើយមកតាំងពីពេលណាមិចក៏នាងមិនបានឃើញគេ? ចឹងរឿងមុននេះដែលនាងអោបគ្នាជាមួយនឹងដេវីតគេឃើញអស់ហើយមែនទេ..?

"បងសួរ ថាម្នាក់មុននេះជានរណា?" ជុងហ្គុកនៅតែរក្សាទឹកមុខមាំរបស់នាយនៅដដែល។ ដោយសារតែថ្ងៃនេះនាយជាប់ណាត់ជាមួយដៃគួរជំនួញរបស់នាយនៅពេលព្រឹកទើបនាយប្រញាប់មកមុនព្រោះខ្លាចខកការណាត់តែពេលមកដល់ក៏ឃើញថេយ៉ុងកំពុងឈរអោបគ្នាជាមួយអ្នកណាក៏មិនដឹងទើបធ្វើឲ្យនាយក្តៅឆាវតែម្តង។

"គេ ឈ្មោះដេវីត សង្សារចាស់របស់អូន!!"ថេយ៍និយាយដោយមិនហ៊ានសម្លឹងមើលភ្នែកពិឃាតរបស់នាយឡើយ។

"សង្សារចាស់? សង្សារចាស់គេមកឈរអោបគ្នាកណ្តាលផ្សារចឹងមែន?"ជុងហ្គុកក៏សន្ទុះទៅចាប់កដៃរាងតូចយ៉ាងខ្លាំងដើម្បីសួរឲ្យដឹងរឿង។

"លែងណា ជុងអូនឈឺណា!!" នាយកំលោះក៏ច្របាច់នៅត្រង់កដៃរបស់នាងឡើង ឡើងក្រហាមថេយ៉ុងក៏ព្យាយាមក្រវាសដៃចេញតែមិនបានផលនោះទេ។ នាយចាប់ខ្លាំងបែបនេះមិនគិតថានាងឈឺខ្លះទេឬ?

" នេះអូនលួចមកជួបវា ទាំងព្រឹកហើយតែងខ្លួនប្លែកបែបនេះតើមែនទេ?  ហឹក..ប្រហែលជានឹករសជាតិដែលវាធ្លាប់ឲ្យហើយបានជាណាត់ជួបគ្នាបែប..."ផាច់!!

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now