ភាគទី21:ខ្ញុំនឹងការពារនាង

863 36 2
                                    

"ខិះៗ..."ថេយ៍បណ្តែកខ្លួនមកដល់ច្រាំងក៏ក្អកឡើងមក។

"ថេយ៍នាងយ៉ាងមិចហើយ!"ជុងហ្គុកក៏ងាកទៅសួររាងតូចដោយក្តីបារម្ភ។

"ខ្ញុំមិនអីនោះទេ ចោះលោកជុងហ្គុក?"ថេយ៍ក៏បែបមុខទៅសួរជុងហ្គុកវិញដូចគ្នា។

"ខ្ញុំក៏មិនអីដូចគ្នា មក ទៅអង្គុយត្រង់នោះសិនទៅ!" ជុងហ្គុកក៏ងើបទៅជួយក្រៀកស្មារាងតូចដើម្បីទៅអង្គុយនៅក្រោមដើមឈើធំមួយនៅក្បែរមាត់ទឹកនោះ។

" មើលចោះ របួសរបស់លោកប្រាកដជាក្លាយជាមិនខានទេ!" មកដល់ក្រោមដើមឈើដាក់ខ្លួនអង្គុយហើយថេយ៉ុងក៏ក្រឡែកមើលទៅរបួសរបស់ជុងហ្គុករួចក៏និយាយឡើយទាំងយកដៃទៅប៉ះវាតិចៗ។

"វានៅក្រៅថ្លើមប៉ុណ្ណោះ ខ្ញុំមិនអីទេ !"

"ខ្វោកៗ...មកខ្ញុំរំរបួសឲ្យលោក" ថេយ៉ុងក៏ហែកកំណាតអាវរបស់ខ្លួនដើម្បីរុំរបួសដៃឲ្យជុងហ្គុកបើទុកយូរទៀតប្រាកដណាស់ថាវានឹងក្លាយជាមិនខាន។

"........"ជុងហ្គុកក៏ខិសខ្លួនទៅជិតរាងតូចដើម្បីឲ្យនាងធ្វើការរុំមុខរបួសឲ្យខ្លួនដោយមិននិយាយអ្វីឡើយនាយគិតតែពីសម្លឹងមើលមុខថេយ៉ុងដែលកំពុងតែយកចិត្តទុកដាក់រុំរបួសឲ្យគេនោះដោយភ្នែកស្រទន់។

"រួចរាល់ហើយ!...បានធូរខ្លះឬនៅ!" ថេយ៉ុងតាំងចិត្តរុំវាមួយៗបើធ្វើដៃខ្លាំង អាចធ្វើឲ្យជុងហ្គុកឈឺបាននាងក៏ធ្វើយ៉ាងថ្មមដៃបំផុតរហូតដ៏រួចរាល់។ មុននឹងងើបមុខឡើងទាំងញញឹមទៅកាន់ជុងហ្គុក។

"តើយើងគួរធ្វើបែបណាបន្តទៀតទៅ ទីនេះក៏មិនដឹងថាជាកន្លែងណាផង ហើយមេឃក៏រៀងងងឹតថែមទៀត"ថេយ៉ុង

"ក៏យើងមានតែគេងនៅទីនេះសិននឹងឯង!"ជុងហ្គុក

"លោកអ្នកនិយាយលែងសើចទេអី ទីនេះជាព្រៃណាមិចនឹងអាចគេងបានទៅមិនដឹងថាក្នុងព្រៃនេះមានសត្វសាហាវអ្វីខ្លះក៏មិនដឹង"

"អ្នកនាងកុំនិយាយមាត់ដាចពេកបានទេ"

"ក៏ខ្ញុំនិយាយវាសិតតែជាការពិត បើលោកចង់គេងក៏គេងម្នាក់ឯងទៅខ្ញុំមិននៅគេងជាមួយលោកទេ!"និយាយហើយថេយ៉ុងក៏រៀបនឹងងើបដើរចេញតែក៏ត្រូវជុងហ្គុកនិយាយបង្អាក់ដំណើរ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now