ភាគទី13: ជេមីនជារបស់យើង

947 38 0
                                    

បន្ទាប់ពីជូនជេមីនដល់បន្ទប់ហើយ ថេយ៉ុងក៏រៀបនឹងដើរចូលក្នុងបន្ទប់ដូចគ្នាតែត្រូវអាក់ដំណើរនៅពេលដែល ប៊េលហៅឈ្មោះរបស់រាងតូចហើយថេយ៉ុងក៏ងាកមកភ្លាមៗ..

" ថេយ៍...."

" អ្ហឹម..?" ថេយ៉ុងក៏ងាកមកវិញសម្លឹងទៅមើលមុខប៊េលចង់ដឹងថាគេចង់និយាយអ្វីជាមួយនឹងខ្លួន។

" តើពួកយើងស្គាល់គ្នាមកបានប៉ុន្មានខែហើយ?" ប៊េលស្រាប់តែសួរសំណួរនេះឡើងមក ថេយ៉ុងក៏ដើរទៅឈរពីមុខនាយឲ្យជិតបន្តិចមុននឹងឆ្លើយតប។

"ក៏..ជាងមួយឆ្នាំហើយ! ឯងមានអ្វីមែនទេ ទើបបានជាសួរយើងបែបនេះ?"

"អឺ..ក៏គ្មានទេ ឯងឆាប់ចូលបន្ទប់ទៅ យើងត្រឡប់ទៅវិញហើយបាយ" ដោយសាមិនហ៊ាននៅប្រឈមមុខនឹងថេយ៉ុងយូរពេកប៊េលក៏រហ័ស លាថេយ៉ុងចេញទៅបាត់។

"តើវាកើតអ្វីនឹង..?" ខ្ចិលគិតច្រើនថេយ៉ុងក៏ដើរចូលទៅក្នុងបន្ទប់របស់នាងដូចគ្នា។

.ពីរមួយថ្ងែនៅមួយថ្ងែ ថេយ៉ុងនាងរវល់នឹងការសិក្សារបស់នាងណាស់ហើយនៅពេលនេះពួកគេក៏ជិតចប់ឆ្នាំពីបីបាត់ទៅហើយ។ ថេយ៉ុងនឹងជេមីបានដើរចេញពីថ្នាក់រៀនរបស់ពួកគេ ដោយប៊េលថ្ងែនេះគេសុំលោកគ្រូត្រឡប់ទៅផ្ទះមុនម៉ោងទើបយើងឃើញតែថេយ៉ុងនឹងជេមីនប៉ុណ្ណោះ។

"ឯងកើតអ្វីនឹង កាមីន យើងឃើញឯងបែបនេះជាច្រើនថ្ងៃមកហើយ?" ដោយឆ្ងល់ថាអាកាសធាតុស្ងប់ស្ងាត់ខ្លាំងពេក ថេយ៉ុងក៏រត់ទៅឈរពីមុខជេមីន ជេមីនក៏អាក់ដំណើរមួយកន្លែង។

"គ្មានអ្វីនោះទេ?" និយាយទាំងងាកមុខចេញ

"គ្មានអ្វី? តែឯងបែបជាងាកមុខចេញពីយើងចឹងឬ?"

"តើឯងមានអ្វីនិយាយប្រាប់យើងដែលទេ?" ជេមីននាងមិនតបនឹងសំណួរ ថេយ៉ុងតែបែបជាងាកទៅសម្លក់នឹងសួរថេយ៍វិញដោយមុខរាបស្មើរ

" ឯងចង់និយាយពីអ្វី?..ឈប់និយាយគ្នាឲ្យដឹងរឿងសិនណាជេមីន" និយាយមិនទាន់ចប់ផង ជេមីនក៏ដើរចេញទៅតែត្រូវថេយ៉ុងរត់មកចាប់ដៃនាងជាប់ដើម្បីនិយាយគ្នាឲ្យដឹងរឿងសិន។

"យើងគ្មានអ្វីនិយាយជាមួយមនុស្ស ពូកែកុហកដូចជាឯងឡើយថេយ៉ុង!" ជេមីនគ្រវាស់ដៃថេយ៉ុងចេញពីដៃនាង។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now