ភាគទី40:សង្សារចាស់....

809 40 3
                                    

.ពេលមេឃរៀងបាក់ងងឹតបន្តិច ជុងហ្គុកក៏បានជូនថេយ៉ុងត្រឡប់មកផ្ទះរបស់នាងវិញ ដោយនាយមិនបានចូលទៅខាងក្នុងឡើយ ដោយបានប្រាប់រាងតូចថានាយមានកិច្ចការសំខាន់ជាមួយនឹងយ៉ុងហ្គីទើបប្រញាប់ត្រឡប់ទៅវិញ ហើយថេយ៉ុងក៏មិនបាននិយាយសួរនាំអ្វីនាយច្រើនដូចគ្នា។ រាងតូចដើរចូលទៅក្នុងផ្ទះជាមួយនឹងស្នាមញញឹម ហៀរពេញថ្ពាល់ក្រពុំរបស់នាង។ ដែលធ្វើឲ្យអ្នកនៅក្នុងផ្ទះមានការចម្លែកចិត្តជាខ្លាំង។

"ថេយ៍ ! ត្រឡប់មកវិញហើយឬកូន?" អ្នកស្រីគីមរ៉ាតដែលកំពុងតែអង្គុយឲ្យអ្នកបម្រើរបស់គាត់ធ្វើសរសៃរឲ្យនោះក៏ងាកទៅសួរនាង។

"ចា៎ម៉ាក់ "

"ថ្ងៃនេះកើតអ្វីនឹង មើលទៅមុខរបស់កូនដូចជារីកជាងរាល់ដង?"

"ពិតមែនហ៎ម៉ាក់..ហិហិ ចឹងខ្ញុំសុំទៅសម្អាតខ្លួនសិនហើយ មកពីខាងក្រៅដូចជាស្អុសស្អាបណាស់"

"ថ្ងៃនេះនាងកើតអ្វី? " គាត់និយាយឡើងក្រោយពេលថេយ៉ុងឡើងទៅខាងលើបាត់។

. Club

"យើងប្រាប់ឯងណា អាជុង! ឯងជិតដល់ថ្ងៃរៀបការទៅហើយគួរណាស់តែ ឈប់ខូចរឿងស្រីញីអូនបងទៀតទៅ..នេះបើថេយ៉ុងនាងដឹងតើនាង អាចទទួលយកបានដែលទេ?"

"ខ្ញុំចេះចាត់ចែងរឿងនេះហើយ យ៉ុង បងកុំបារម្ភពេកអី ពេលរៀបការរួចពេលណា ខ្ញុំនឹងផ្តាច់រឿងទាំងអស់នេះចោលទាំងអស់នឹង"ជុងហ្គុកនិយាយទាំងដៃរបស់នាយកំពុងតែអោប ស្រីស្នេហ៍ដែលកំពុងតែអង្គុយនៅក្បែរនាយ។

" បើឯងនៅតែគិតបែបនេះទៀត ចោះបើថ្ងៃណាមួយឯង ធ្លូយនោះ តើឯងនឹងដោះស្រាយជាមួយនាងបែបណា? ឯងក៏ដឹងថាថេយ៉ុងនាងជាមនុស្ស កាចឆ្នាស់យ៉ាងណាដែរ "

"ដល់ពេលនោះ ចាំនិយាយគ្នាទៀតទៅយ៉ុង" ជុងហ្គុកនាយនិយាយឡើងធ្វើហីៗ ដូចជាមិនត្រូវជាចាប់អារម្មណ៍នៅរឿងនេះឡើយព្រោះនាយប្រាកដក្នុងចិត្តច្បាស់ណាស់ថាមិនអាចឲ្យថេយ៉ុងដឹងរឿងដែលនាយតែងតែលួចមានស្រីបានឡើយ។

"យើងក៏នឹងចាំមើល! តែបើពេលនឹងមកដល់យើងមិននៅខាងឯងនោះទេ យើងនឹងទៅនៅខាងថេយ៉ុងហើយ ប្រាប់ឲ្យដឹងមុន"

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now