ភាគទី37:ថេយ៍បងសុំបានទេ?

1K 48 4
                                    

" ជេមីន! ពេលនេះអូននៅឯណា?" ដោយសារតែពេញមួយថ្ងៃទៅហើយមិនបានឃើញសូម្បីតែស្រមោលជេមីន ។ ព្រោះតែក្តីនឹករលឹកនាយកំលោះចាស់ យ៉ុងហ្គីក៏ទាញទូរស័ព្ទដៃរបស់នាយខលទៅរករាងតូចភ្លាមៗតែម្តងក្រោយពេលគ្លាការងាររបស់ខ្លួនរួច។

"ខ្ញុំកំពុងតែនៅ តាមខេត្ត សិស្សច្បងមានអ្វីមែនទេ?" សម្លេងចេញពីខ្សែទូរស័ព្ទម្ខាងទៀតក៏បានឆ្លើយតបនឹងសំណួររបស់នាយ។

"អូនទៅទីនោះធ្វើអី? ម៉េចក៏មិនប្រាប់បង? ហើយទៅប៉ុន្មានអ្នកមានមនុស្សប្រុសដែលទេ?" គ្រាន់តែឮថាជេមីនចុះទៅតាមខេត្តយ៉ុងហ្គីក៏លើកសំណួរជាច្រើនសួរទៅកាន់នាងបើសួរច្រើនយ៉ាងនឹងតើនរណាឆ្លើយទាន់ទៅ? សំខាន់ខ្លាចតែជេមីនទៅនៅជាមួយនឹងមនុស្សប្រុសទៀត។

"សិស្សច្បង សួរច្រើនយ៉ាងនេះតើខ្ញុំគួរឆ្លើយមួយណាមិនទៅ?"

"ប្រាប់បងមកថាអូនចុះទៅតាមខេត្តធ្វើអី្វ?"

"គឺ លោកប៉ាអូននឹងណា គាត់ឲ្យអូនចុះមកពិនិត្យមើលរោងចក្រ  ! ហើយសិស្សច្បងដឹងទេនៅទីនេះគឺសម្បូរទៅដោយប្រុសក្មេងៗសង្ហារៗណាស់" ជេមីនដឹងទុកមុនហើយថាបើនាងនិយាយបែបនេះនោះយ៉ុងហ្គីប្រាកដជានៅមិនសុខក្នុងខ្លួននោះឡើយតែនាងមិនខ្វល់នោះទេ  ។ ព្រោះនាងចង់ធ្វើបាបតាបិកនឹងម្តង។

"ផាក ជេមីនអូនសាកនិយាយម្តងទៀតទៅមើល?" សម្លេងមាំ មានអំណាចក៏បន្លឺឡើង ទៅកាន់ជេមីនតែគិតមែនទេថានាងខ្លាចនោះ? ចម្លើយគឺប្រាកដជាអត់ហើយ។

"ក៏អូននិយាយហើយតើថាអូននៅតាមខេត្ត"

"មិនមែនប្រយោគនឹងទេ ! ឆាប់ឲ្យទីតាំងមកបងនឹងទៅរកអូនភ្លាម" ដោយនិយាយមិនដឹងគ្នាយ៉ុងហ្គីក៏សុំទីតាំងដែលជេមីនកំពុងស្តិតនៅ។ តែគិតថាជេមីននាងព្រមឲ្យយ៉ាងងាយចឹងមែនទេដេកស្រមៃទៅគ្មានផ្លូវនោះទេ។

"ម៉េចក៏សិស្សរឹងរុសយ៉ាងនេះ? បើខ្ញុំឲ្យទៅនោះសិស្សច្បងនឹងមករកខ្ញុំមិនខានឡើយ ដូច្នេះហើយខ្ញុំមិនឲ្យល្អជាង! ......."មើលចុះមើល មើលសម្តីនាងនិយាយចោះ នាងធ្វើឲ្យអ្នកម្ខាងទៀតក្តៅចង់ផ្ទុះទៅហើយ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now