ភាគទី8: លាក់បាំង

955 38 2
                                    

ក្នុងពេលធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ថេយ៉ុងក៏បានមកដល់ទឹកដីប្រទេសអង់គ្លេសនៃទីក្រុងឡុងដែលល្បីជាងគេក្នុងទ្វាបអឺរ៉ុប។ រាងតូចបានដើរអូសវ៉ាលីដើម្បីស្វែងរកមើលតាក់សុីដើម្បី ជិះទៅបន្ទប់ខុនដូររបស់នាងដែលលោកប៉ារបស់នាងបានត្រៀមទុកឲ្យយ៉ាងរួចរាល់។ ហើយកន្លែងស្នាក់នៅរបស់ថេយ៉ុងក៏មិនឆ្ងាយប៉ុន្មានពីសាលាដែលនាងត្រូវចូលរៀននោះដែរ ដោយថេយ៉ុងបានរៀនផ្នែកគ្រប់គ្រងនឹងសិល្បះព្រោះនៅក្នុងប្រទេសអង់គ្លេងជាប្រទេសមួយដែលល្បីបំផុតខាងមុខជំនាញទាំងអស់នេះ។

" ដល់ហើយ!" ថេយ៉ុងបានចុះពីលើតាក់សុីរួចដកលុយទៅឲ្យអ្នករត់តាក់សុីរួចក៏ងាក់បែបមកមើលសណ្ឋាគារខុនដូរដែលប៉ារបស់នាងបានកក់ទុកឲ្យរួចជាស្រាច់នោះ។

"សួស្តីអ្នកនាង ត្រូវការសេវាអ្វីឲ្យពួកខ្ញុំបម្រើដែលទេ?"បុគ្គលិកស្រីម្នាក់ក៏បានដើរមកសួររាក់ទាក់ទៅកាន់ថេយ៉ុង ដោយនិយាយជាភាសា English ។

"ខ្ញុំបានកក់បន្ទប់រួចរាល់ហើយ" ថេយ៉ុងក៏ហុតលិខិបញ្ជាមួយច្បាប់ទៅកាន់បុគ្គលិកម្នាក់នោះ នាងក៏ទទួលយក ។

"សូមរង់ចាំបន្តិច!"  បុគ្គលិកម្នាក់នឹងក៏យកលិខិតនោះទៅឆែកមើលបញ្ជាក់ ក៏ឃើញថាបានកក់រួចរាល់ពិតមែន។

"សូមអញ្ជើញ មកតាមខ្ញុំ!" ថេយ៉ុងក៏បានដើរទៅតាមបុគ្គលិកម្នាក់នោះ

"នេះចា៎បើខ្វះខាត់អ្វី អាចប្រាប់ខាងខ្ញុំបាន"

"ហ្ហឹម! អរគុណ" ថេយ៉ុងងក់ក្បាល ក្រហឹមអរគុណបន្តិចរួចក៏ឆូសកាតចូលទៅក្នុងបន្ទប់របស់នាង។

ទូតៗ កំពុងតែសង្ងំគេងយកកម្លាំង បន្តិចពេលនោះសម្លេងទូរស័ព្ទរបស់ថេយ៉ុងក៏រោទ៍ឡើង ដាក់អារម្មណ៍ឲ្យនាងយោងដៃទៅយកទូរស័ព្ទដោយមិនចង់បើកភ្នែកឡើង។

"Hello កូន!"សម្លេងឮចេញពីខ្សែទូរស័ព្ទម្ខាងរបស់ថេយ៉ុងនោះគឺសម្លេងម៉ាក់របស់នាង

"Hello អ្នកម៉ាក់!" ថេយ៉ុងតបទៅវិញទាំងសម្លេងស្រទន់ជាមួយគាត់

"យ៉ាងមិចដែលអាកាសធាតុនៅទីនោះ មានផលពិបាកដល់កូនម៉ាក់ដែលទេហ្ហេ៎?"

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now