💫Episode4

3.8K 309 3
                                    

#ភាគទី4

ដល់ម៉ោងចេញទៅផ្ទះថេយ៉ុងក៏ដើរជាមួយជីមីនចេញមកក្រៅសាលា

"អ្នកប្រុសតូចអញ្ជើញ ឡើងឡាន"អុំ៑សែមនិយាយទាំងមិនហ៑ានសម្លឹងមុខថេយ៉ុងចំគាត់ខ្លាចត្រូវមាត់

"អ៉ឹម~ជីមីនឯងទៅជាមួយយើងទៅ"ថេយ៉ុង

"មិនអីទេ ផ្ទះយើងដើរតែបន្តិចដល់ហើយ"ជីមីន

"កុំប្រកែកមោះឡើងមកយើងជូនទៅ"និយាយចប់ក៏អូសដៃជីមីនឡើងឡាន ហើយអោយអុំ‌៑សែមបើកចេញទៅ

សកម្មភាពអម្បិញមិញនេះមិនអាចគេចផុតពីក្រសែភ្នែកមួយគូរដែលសម្លឹងមើលមកពីចម្ងាយ

"ប្លែកៗ គេកើតអីមិចក៏ចម្លែកម្លេះធម្មតាមិនចូលចិត្តនិយាយជាមួយអ្នកក្រទេ"ជុងគុកលាន់មាត់ទាំងជ្រួញចិញ្ចើម

រាងឆ្ងល់ដែលព្រោះថាមួយថ្ងៃនេះរាងតូចមិនបានទៅរញ៉េរញ៉ៃខ្លួនសូម្បីតែបន្តិច ធ្វើអោយនាយមិនចម្លែកចិត្តមិនបាន

"ហ៉ើយ~ឈប់គិត នៅការងារច្រើនទៀតមិនទាន់ធ្វើ "នាយកម្លោះក្រវីក្បាលបណ្តេញការគិតទាំងនោះចេញរួចក៏ដើរទៅធ្វើការងារបន្ត

ស្មានេះគេមិនទាន់ទៅផ្ទះទេដោយសារតែនាយនៅមានការងារត្រូវមើលទាល់តែរាងយប់ៗបានៗចូលផ្ទះ

___________

ថេយ៉ុងក្រោយជូនជីមីនមកផ្ទះហើយក៏បត់ឡានត្រឡប់ទៅភុមិគ្រិះវិញ មកដល់ភ្លាមក៏ដើរចូលក្នុងផ្ទះទាំងមុខស្មើរ

"មកពីរៀនលឿនម្លេះមិននៅគេចដើរលេងសិនទេហេស តែថាមុខឯងបាត់មុនទៅណាថេយ៉ុង"គ្រាន់តែចូលមកដល់អ្នកស្រីកាងក៏និយាយបញ្ជួសអោយថេយ៉ុងខឹងតែរាងតូចនៅធ្វើមុខធម្មតា

"គ្មានបាត់ទៅណាទេព្រោះមុខខ្ញុំគ្មានមុនស្រាប់ហើយយ៉ាងមិចខ្លាចខ្ញុំស្អាតជាងកូនស្រីអ្នកស្រីហេស លោកប៉ាថ្ងៃនេះកូនមិនញុាំបាយទេ កូនសុំទៅលើសិនហើយ"និយាយចប់ក៏បោះជំហានដើរទៅបន្ទប់ទាំងមុខមាំដដែលទុកអោយអ្នកស្រីកាងនៅក្តៅក្រហាយម្នាក់ឯង

#ក្នុងបន្ទប់

"ហ៉ើយ~ហត់ណាស់ ហ៉ឹមឆ្លងមកទីនេះចំណែកឯលុយដែលខំរកនៅឯនោះក៏ត្រូវបោះចោល🥺អ៉ឹម ស្តាយលុយណាស"កំពុងតែរអ៑ូៗស្រាប់តែសំឡេងសារបន្លឺឡើងនាយតូចក៏ប្រញាប់ទាញទូរស័ព្ទមកមើល

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now