💫ភាគបញ្ចប់ : សុភមង្គល💗💗

2.9K 218 29
                                    


#ភាគបញ្ចប់

#មួយខែក្រោយ

រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់យ៉ាងរលូនបន្ទាប់ពីបញ្ជូនដានីញ៉ែលមកដល់បន្ទប់សង្គ្រោះបន្ទាន់ហើយគ្រូពេទ្យបានសង្គ្រោះបានបញ្ចប់ដានីញ៉ែលក៏មានសុវត្ថិភាពដោយសារតែស្ថានភាពធ្ងន់ធ្ងរទើបត្រូវសន្លប់មិនដឹងខ្លួនជិតមួយខែទើបតែដឹងខ្លួនបានប៉ុន្មានថ្ងៃមុននេះទេ  ចូគីឯណោះក៏ចូលមកសុំទោសថេយ៉ុងនឹងទៅសុំទោសជីមីនចំពោះរឿងដែរគេធ្វើដាក់ជីមីនកន្លងមក

"ជីមីនខ្ញុំសុំទោសៗខ្លាំងណាស់ដែរកាលពីមុនធ្វើបាបឯង អាចលើកលែងទោសអោយខ្ញុំបានទេ"ចូគីនិយាយទាំងដឹងខុសគេដឹងខ្លួនខុសហើយក៏មកសុំទោសព្រោះមិនចង់រស់នៅជាមួយវិប្បដិសារីទេ

"មិនអីទេបំភ្លេចចោលចុះចាត់ទុកថាម្នាក់ដែរឯងធ្វើបាបនោះមិនមែនជាខ្ញុំចុះ កុំពិបាកចិត្តអីខ្ញុំលើកលែងទោសអោយឯង"ជីមីននិយាយទាំងញញឹមឃើញគេចេះដឹងខុសហើយមិនលើកលែងទោសអោយគេកែប្រែកំហុសដូចជាមិនសមនឹងខ្លួនឯង

"អរគុណណាស់ជីមីនអរគុណ"ចូគីចូលទៅអោបជីមីនបន្តិចហើយក៏ថយក្រោយវិញមិនហ៑ានអោបយូរទេព្រោះមានអ្នកសម្លក់មកពីក្រោយ

"សម្រេចថាដោះស្រាយគ្នារួចរាល់ហើយណា ចឹងធ្វើជាមិត្តល្អនឹងគ្នាពីថ្ងៃទៅ"គ្រាន់តែឮថេយ៍និយាយបែបនេះចូគីស្រក់ទឹកភ្នែកចុះមកព្រោះមិនគិតថាពួកគេអត់អោនអោយខ្លួនផងតែឥឡូវបានក្លាយជាមិត្តទៀត

"ហ៉ឹកៗៗអរគុណៗដែរមិនស្អប់ខ្ពើមខ្ញុំ"ចូគី

"មើលចុះចឹងសោះក៏យំដែរឈប់យំហើយទៅមើលបងប្រុសឯងទៅ"ថេយ៍

"អឹមលាហើយ"និយាយគ្នារួចក៏បែកខ្លួនចេញទៅនៅសល់តែថេយ៍នឹងជីមីនដែរត្រូវយ៉ុនហ្គីតាមគ្រប់ជំហានស្អិតជាងលើកមុនទ្វេដង

"លោកគ្រូពេលណាចូលដណ្តឹងមិត្តខ្ញុំ"ថេយ៍សួរឡើងធ្វើអោយជីមីនឯនោះធ្វើអឹមអៀនៗ

"ថីជីមីនមានអីចង់ប្រាប់យើងមែនទេ"ថេយ៍សួរឡើងទាំងចម្លែកចិត្ត

"អើគឺអញ្ជើញធៀបការមួយ/អញ្ជើញធៀបការមួយ"ពីរនាក់នោះនិយាយឡើងព្រមគ្នាធ្វើអោយថេយ៍ភ្ញាក់ចង់ដួលទើបជួបគ្នាស្ងាត់ៗបោះធៀបអញ្ជើញលេងសើចពេកហើយ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now