ភាគនេះបានរៀងខ្លីទេណាចាំស្អែកអេតមីនដាក់អោយវែង🥰#ភាគទី23(យើងអោយឯងសងជីមីនរាប់ម៉ឺនដង😾)
ជុងគុកថ្ងៃនេះរវល់ខ្កាំងមែនទែននៅសុខៗលោកនាយកក៏មានការងារអោយពួកនាយធ្វើពេលនេះជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយមិនទាន់ដកឃ្លារួចទៀត
កំពុងតែធ្វើកិច្ចការសុខៗក៏មានសិស្សស្រីម្នាក់រត់មកទាំងត្រហេបត្រហបមករកនាយ
"សិស្ស ....ច្បងសិស្សច្បងមានរឿងហើយ"សូរីនិយាយទងដកដង្ហើមញាប់ៗព្រោះហត់នាងជាសិស្សមកពីថ្នាក់E ដែលជុងគុកផ្តាំងអោយមើលជីមីនជំនួននាយព្រោះរវល់ពេកទើបមិនបានមើល
"មានរឿងអីដកដង្ហើមមួយៗសិនទៅ"ជុងគុកទាញនាងអោយអង្គុយចុះរួចហុចទឹកអោយផឹក
"អរគុណសិស្សច្បងតែរឿងនេះសំខាន់ជាង ជីមីនបាត់ពីថ្នាក់ជិតបីម៉ោងហើយមិនឃើញមកថ្នាក់វិញទេខ្ញុំដើររកសព្វអស់ហើយតាំងពីបណ្ណាល័យ បន្ទប់តន្រ្តី នៅតែរកមិនឃើញ"នាងតូចជាប់ផ្តើមនិយាយតាមដំណើររឿងប្រាប់ធ្វើអោយជុងគុកប្រញ៉ាប់នាំគ្នារករាងតូចជីមីនពេញសាលារៀន
រកចុះរកឡើងនៅតែមិនឃើញពេលនេះស្រាប់តែឃើញលោកពូគេបីចេញមកពីណាក៏មិនដឹងសំខាន់សភាពមើលទៅសឹងតែដូចជាសាកសព្វទៅហើយឡើងខ្សោះខ្លួនទន់ល្អូក
"លោកពូមានរឿងអីហើយ...ហើយគេកើតអី"ជុងគុកប្រញាប់រត់ទៅជិតយ៉ុនហ្គីសួរទាំងញ័រមាត់ព្រោះភ័យនឹងសភាពជីមីនគេមិនចង់ក្បត់ពាក្យសន្យានឹងថេយ៉ុងទេ
"កសួរយើងអីយើងប្រញាប់"ក្រលេកមកមើលយ៉ុនហ្គីវិញក៏មិនគេភ័យឡើងស្លេកមុខអស់ហើយអាមនុស្សសស្លេកផងពេលភ័យចឹងទៅឡើងស្លេកដូចគ្មានឈាមចឹង
កម្លាំងជើងយ៉ុនហ្គីកាន់តែបន្ថែមឡើងបីជីមីនអោយប្រញាប់ដល់ឡានបើកទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់មើលទៅជីមីនកាន់តែធ្ងន់ធ្ងរទៅៗ
#បន្ទប់សង្គ្រោះបន្ទាន់🏥
"លោកគ្រូពេទ្យជួយ....ជួយគេផង"យ៉ុនហ្គីរកចូលទៅតាមជីមីនខាងក្នុងតែត្រូវគ្រូពេទ្យហាមទើបនាយផ្តាំអោយគ្រូពេទ្យសង្គ្រោះជីមីនអោយបាន
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?