💫Episode71: ក្បាលអូនឯងទន់ក្បាលរឹងដូចគ្នាសោះ😌

1.9K 170 9
                                    

#ភាគទី71

បន្ទាប់ពីចំណាយពេលធ្វើដំណើរមកអស់ជាយូរទីបំផុតជីមីនក៏អាចមកជួបនឹងយ៉ុនហ្គីសារជាថ្មីឯថេយ៍វិញក៏ប្រញាប់ទៅរកជុងគុកក្រោយពេលដែរគេទទួលបានដំណឹង

ជីមីនត្រូវបានលោកវីលៀមហ្វីនរុញចូលទៅក្នុងភូមិគ្រិះអារីស្តូ រហូតដល់បន្ទប់យ៉ុនហ្គីចូលទៅដល់ក៏ឃើញរាងកាយស្លេកស្លាំងដែរដេកនៅមួយកន្លែងមិនកម្រើក

ដោយសារតែដល់ម៉ោងត្រូវចាក់ថ្នាំពេទ្យក៏ប្រុងនឹងចូលមកចាក់ថ្នាំអោយបន្តតែជីមីនក៏ឃាត់

"បានហើយឈប់ចាក់ទៅហើយលោកគ្រូពេទ្យអាចចេញទៅវិញបានហើយចាំខ្ញុំជាអ្នកមើលគេ"ជីមីន

"តែអ្នកជំងឺអាចនឹងគ្រប់គ្រងខ្លួនឯងមិនបានធ្វើបាបលោក"

"មិនអីទេអញ្ជើញទៅចុះ លោកប៉ារុញខ្ញុំអោយទៅជិតគេបន្តិចបានទេ"ក្រោយពីឮកូននិយាយលោកវីលៀមហ្វីនក៏មិនអោយចាំយូររុញរទះនាំជីមីនមកជិតនឹងយ៉ុនហ្គីធ្វើអោយជីមីនអាចឃើញមុខមាត់ដែរស្រកសាច់របស់គេកាន់តែច្បាស់

"យ៉ុនហា៎ អូនមកវិញហើយក្រែងថាបងចង់ជួបអូនមែនទេ "ជីមីនយកដៃអង្អែលមុខយ៉ុនហ្គីថ្នមគេមិនចង់ឃើញយ៉ុនហ្គីទៅជាបែបនេះទេ

"ជីមីន....ជីមីនហ៉ឹកៗៗអូនមកលេងបងទៀតហើយ"យ៉ុនហ្គីដឹងខ្លួនភ្លាមក៏យំភ្លាមពេលដែរឃើញជីមីនអង្គុយនៅនឹងមុខគេស្មានថា យល់សប្ដិទៀតហើយ

"មិចក៏បងយំមិនសប្បាយចិត្តទេដែរអូនមកវិញ"ជីមីន

"ហ៉ឹកៗៗសប្បាយៗណាស់កុំទៅចោលបងអីនៅអោយយូរៗហ៉ឹកបងមិនចង់ភ្ញាក់វិញទេខ្លាចអូនទៅចោលបង"យ៉ុនហ្គី

"បងឯងនេះមើលមិចបានថាយល់សប្តិចាប់ដៃអូនឡើងជាប់ហើយនៅថាយល់សប្តិទៀត "ជីមីនក៏ ក្តិចដៃនាយបន្តិចកមអោយបុិកថាយល់សប្តិពេក

"អូយ៎ឈឺនេះមិនមែនយល់សប្តិទេ ជីមីនៗអូនមិនទាន់ស្លាប់ទេហ៉ឹកៗអូនមករកបងវិញហើយ"យ៉ុនហ្គីសប្បាយចិត្តពេកក៏កញ្ជ្រោលទៅអោបជីមីនធ្វើអោយចំរបួសជីមីនដែរមិនទាន់ជា

"អូយ៌យ៉ុនចំរបួសអូនហើយ"

"បងសូមទោសរំភើបពេកតោះញ៉ាំបាយបងទៅយកមកអោយញ៉ាំ"យ៉ុនហ្គីប្រុងនឹកចេញទៅក្រៅយកអីមកញ៉ាំតែជីមីនឃាត់

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now