💫Episode9 (មិត្តត្រូវជួយមិត្ត)

3.7K 277 2
                                    


#ភាគទី9

ព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យចាំងចូលមកតាមចន្លោះវាំងននចាំងចូលក្នុងបន្ទប់បង្ហាញរាងកាយតូចច្រលឹងគេងធាក់ភួយពីលើពូកធ្លាក់ដល់ក្រោម

មួយសន្ទុះស្រាប់តែម្ចាស់ខ្លួនក្រហឹមឡើង ទាញយករាងកាយដែលគេងមិនទាន់អស់ងងុយអោយងើបឡើងព្រោះដឹងថាថ្ងៃនេះខ្លួនមានរឿងដែលត្រូវធ្វើច្រើនណាស់

ថេយ៉ុងប្រញាប់រៀបចំខ្លួនរត់ចុះទៅក្រោមព្រោះថ្ងៃនេះមានរឿងសំខាន់ណាស់ដែលត្រូវដោះស្រាយ មិនអាចបង្អង់បានទេ

"ថេយ៉ុង ថ្ងៃនេះងើបលឿនម្លេះឯងប្រញាប់ទៅណា"រៀបនឹងរត់ចេញទៅក្រៅទៅហើយបងប្រុសរបស់ថេយ៍ក៏ស្រែកសួរពីខាងលើជណ្តើរមកព្រោះនាយទើបនឹងចុះមកញុាំបាយទៅធ្វើការ

"ខ្ញុំមានការត្រូវធ្វើណាបងប្រុស ទៅសិនហើយល្ងាចជួបគ្នាBye😁"គ្រាន់តែនិយាយចប់ភ្លាមក៏រត់ត្របាញ់ជើញឡើងឡានដូចខ្លាចឡានចេញចោលធ្វើអោយអ្នកជាបងអស់សំណើចឡើង

"មិនធំសោះហើយប្អូនខ្ញុំ"ជីនក្រវីក្បាលបន្តិចទើបចូលតុញុាំបាយប្រញាប់ទៅធ្វើការ ស្មានេះលោកប៉ាក៏មិនទាន់ចុះមកដែរ

ក្នុងឡានថេយ៉ុងនៅមិនស្ងប់សោះចេះតែនិយាយអោយអុំ‌៑សែមបន្ថែមល្បឿន ព្រឺខ្លាចទៅមិនទាន់ ទីបំផុតក៏មកដល់ល្មមធ្វើអោយថេយ៉ុងញញឹមឡើង

ប្រុងនឹងដើរចូលទៅក្នុងផ្ទះជីមីនហើយស្រាប់តែឃើញពួកសង្គមងងឹតមួយក្រុមដើរចូលទៅខាងក្នុងទើបរាងតូចប្រញាប់រត់ចូលទៅ

"យ៉ាងមិចស្រីចង្រៃយ៎ដល់ថ្ងៃបងលុយហើយមិនចង់បង់ហេស លែងចង់រស់ហើយ"នាយម្នាក់ដែលមានមាឌធំជាងគេចូលមកសម្លុតមីងជីមីនធ្វើអោយជីមីនដែលរៀបចំខ្លួនទៅរៀននៅខាងលើនោះឮហើយប្រញាប់ចុះមកមើល

"មានរឿងអីមិចក៏ចូលមកផ្ទះខ្ញុំ"ជីមីន

"មីងឯងជំពាក់បំណុលយើងឥឡូវដល់ថ្ងៃយកមកទារលើសច្រើនថ្ងៃហើយ"នាយម្នាក់នោះក្រោយឃើញជីមីនក៏ប្តូរមកនិយាយស្រាលៗវិញ

"មីងជំពាក់គេប៉ុន្មាន"ជីមីនងាកមកសួរមីនដែលនៅក្បែរ

"1លានដុល្លា"គាត់និយាយទាំងអោនមុខចុះ បំណុលនេះមិនមែនគាត់ជសអ្នកខ្ចីទេតែបងប្រុសគាត់ដែលត្រូវជាប៉ាជីមីនជាអ្នកខ្ចីហើយដាក់ឈ្មោះគាត់ទើប ឋធ្វើអោយគាត់ត្រូវរកលុយសងបំណុលទាំងនេះ តែគាត់មិនដែលប្រាប់ជីមីនពីរឿងនេះទេអាណោតក្មួយខ្លាចក្មួយគិតច្រើន

💫កែប្រែវាសនា តួចិត្តអាក្រក់💫Där berättelser lever. Upptäck nu