💫Episode51 : កូនប៉ាមិនសមយកប្រពន្ធទេ...

1.7K 159 6
                                    

មកវិញហើយអ្នកទាំងអស់គ្នា🥰

#ភាគទី51

រវល់តែនៅលេងជាមួយម៉ាក់ក្មេកពេលនេះក៏ល្ងាចល្មមថេយ៉ុងក៏ទទួលបានការហៅទូរស័ព្ទពីលោកប៉ារបស់ខ្លួន

"ជុងអូនមានការត្រូវទៅផ្ទះហើយ ប៉ាខលមក ប្រាប់ម៉ាក់ផងណា "ថេយ៉ុង

"ថេយ៍ចាំបន្តិចបងជូនទៅ"ជុងគុករៀបនឹងជូនទៅម៉ាក់ជុងគុកក៏ដើរមកល្មម

"កូនថេយ៍ទៅវិញហើយហ៎ មិននៅគេងទីនេះមួយយប់សិនទេ "គាត់ដើរចូលមកចាប់ដៃថេយ៍ថ្ងៃនេះគាត់សប្បាយចិត្តណាស់គាត់ខានសប្បាយបែបនេះរាបើសិបឆ្នាំហើយ

"សុំទោសម៉ាក់កូនត្រូវទៅផ្ទះលោកប៉ាខលមកថាមានការសំខាន់"ថេយ៍និយាយទាំងមិនសប្បាយចិត្តគេមិនចង់ទៅផ្ទះទេចង់នៅលេងអោយបានយូរព្រោះគេខានមានអារម្មណ៍ថាមានម៉ាក់នៅក្បែរបែបនេះយូរហើយ

"ចាស៎ទៅចុះម៉ាក់មិនថាអីទេ កូនជុងជូនប្អូនទៅផ្ទះ កុំភ្លេចមកលេងម៉ាក់ផងណា"ម៉ាក់ជុងគុកញញឹមឡើងកុំអោយថេយ៍គិតថាគាត់មិនសប្បាយចិត្ត

"បាទអ្នកម៉ាក់លាហើយ ស្រឡាញ់ម៉ាក់ណាស់ ជុបៗ"ថេយ៍រត់មកថើបគាត់លាម្តងទៀតធ្វើអោយស្តីចំណាស់បង្ហាញស្នាមញញឹមសឹងតែរីកមុខ

"ចាស៎ម៉ាក់ក៏ស្រឡាញ់កូនដែរ"និយាយលាគ្នារួចក៏ចេញឡានទៅម៉ាក់ជុងគុកនៅឈរមើលរហូតឡានចេញទៅផុតកន្ទុយភ្នែកទើបគាត់ចូលផ្ទះវិញ

___________

មកដល់ផ្ទះថេយ៍ក៏ឃើញជីនចុះពីឡានណាមជូនដែរធ្វើអោយថេយ៍ជ្រួញចញ្ចើមចូលគ្នាឆ្ងល់ថាមិចបានប៉ាហើយគ្រប់គ្នាមកផ្ទះ

"អូនទៅហើយណា "ថេយ៍

"មិនចង់អោយអូនទៅសោះ"ជុងគុកពោលឡើងធ្វើរឹកដូចកូនក្មេង

"យ៉ាបងសម្លាញ់ដល់ផ្ទះអូនហើយមិនចង់អោយអូនចូលផ្ទះទេ"ថេយ៉ុង

"មិនចង់ទេ"ជុងគុក

"មោះចង់បានអីលឿនអូនប្រញាប់"ថេយ៍ដឹងតាមទាន់អ្នកកម្លោះទើបសួរឡើងឯអ្នកត្រូវគេសួរវិញក៏ញញឹមឡើង

"ថើបបងមក"ឃើញទេក្រឡារកតែចំណេញ

"បងឯងនេះសឺតៗៗៗ យ៉ាងមិចពេញចិត្តទេ"ថេយ៍ថើបឡើងពេញមុខជុងគុកច្រើនខ្សឺតទើបងើបមុខសួរ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now