💫Episode53 : បើបាត់អូនបងកុំខូចចិត្តអី🥺

1.5K 147 20
                                    


#ភាគទី53

ប៉ុន្មានថ្ងៃមកនេះទំនាក់ទំនងយ៉ុនហ្គីនឹងជីមីនប្រៀបដូចជាប្តីប្រពន្ធទៅហើយ រស់នៅជាមួយគ្នាការយកចិត្តទុកដាក់ម្នាក់ៗ

សប្បាយរីករាយនឹងអ្វីដែរកំពុងតែកើតមាននេះណាស់វាជាក្តីសុខដែរពពួកគេចង់បាន មិនចង់បានទ្រព្យបានមុខមាត់មានត្រឹមប៉ុននឹងគ្រប់គ្រាន់ហើយសម្រាប់ពួកគេ

យ៉ុនហ្គីតាមមើលថែជីមីនមិនរួចរួចពីក្រសែភ្នែកទៅណាក៏គេជាអ្នកជូនទៅដែរព្រោះចេះតែមានអារម្មណ៍មិនស្រួលមិនដឹងជាកើតអីនៅមិនសុខទេចេះតែខ្លាចលោកប៉ារបស់មិនព្រមនឹងរឿងគ្រប់យ៉ាងនេះទេ

"យ៉ុនបងមិនទៅបង្រៀនទេនេះបងឈប់យូរហើយណា"ជីមីន

"មិនទៅទេចង់នៅក្បែរអូន ទោះបងមិនទៅក៏គ្មានអ្នកណាហ៑ានដេញបងចេញដែរ សឺត"និយាយចប់ក៏ទាញរាងតូចមកថើបខ្សឺតធ្វើអោយអ្នកម្ខាងទៀតអៀនឡើងក្រហមមុខ

"បងមិនចេះខ្មាសគេទេមកថើបអូនកណ្តាលវាល"ជីមីន

"មិនចេះទេមានរឿងអីត្រូវខ្មាសបើបងធ្វើតាមបេះដូងវាបញ្ជាថាអោយថើបៗៗអូនអោយច្រើនៗ សឺតៗៗ"រាងក្រាស់មិនត្រឹមតែនិយាយនៅចាប់ថើមជីមីនបន្តទៀត

"យ៉ុនបើថ្ងៃណាមួយបាត់អូនទៅបងកុំខូចចិត្តអី កុំយំអីត្រូវរស់នៅដូចជាពេលដែរបងមិនទាន់ស្គាល់អូនឮទេ"នៅសុខៗជីមីនក៏និយាយបែបនេះធ្វើអោយអ្នកកម្លោះមិនស្រួលចិត្តភ្លាមៗ

"អត់ទេបងមិនធ្វើតាមអូនទេហើយបងក៏មិនបណ្តោយអោយអូនទៅណាដែរមានអីមែនទេហេតុអីក៏និយាយបែបនេះ"

"គ្មានអីទេអូនគ្រាន់តែសួរប៉ុណ្ណោះ"ជីមីនអោនមុខចុះបន្តិចលាក់ទឹកភ្នែកមិនអោយស្រក់ចុះ

"យ៉ុនអូនស្រឡាញ់បងស្រឡាញ់បងខ្លាំងណាស់ស្រឡាញ់បងជាងជីវោតរបស់អូនទៅទៀតបងត្រូវចាំថាអូនស្រឡាញ់បង"ជីមីននិយាយអ្វីប្លែកៗដូចជាមានរឿងអ្វីនៅក្នុងចិត្តលាក់មិននិយាយ

"បងក៏ស្រឡាញ់អូនដូចគ្នា កុំទៅចោលបងនៅក្បែរបងបែបនេះហើយនៅក្បែរបងអោយយូរៗឮទេ"យ៉ុនហ្គីក៏ដឹងថារាងតូចមានរឿងលាក់បងនឹងខ្លួនតែគេមិននិយាយទេ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now