💫Episode21

3.2K 253 6
                                    


#ភាគទី21

"មានការស្អីខ្ញុំប្រញាប់"ថេយ៉ុងប្រលះដៃជុងគុកចេញរួចងាកមកមើលជុងគុកទាំងចងចញ្ចើម

"គឺ....អើ...គឺ"

"នៅគឺអើនៅនឹងហើយបើមិននិយាយខ្ញុំទៅហើយ"ថេយ៉ុង

"ចាំយើងមើលថែជីមីអោយតែដោយសារតែឯងទេ"ជុងគុក

"ដោយសារតែខ្ញីយ៉ាងមិច"ថេយ៉ុង

"គឺយើងមិនចង់អោយឯងពិបាកចិត្ត"ជុងគុក

"បើលោកថាមើលថែគេហើយខ្ញុំពឹងលើលោកហើយបើគេកើតអីលោកជាមនុស្សដំបូងគេដែលខ្ញុំមករក លាហើយផ្ញើរជីមីនផង"ថេយ៉ុងផ្តាំចប់ក៏ដើរចេញទៅវិណទុកអោយជុងគុកឈរទាំងស្រងូតស្រងាត់

"ហេតុអីក៏ឯងបារម្ភពីគេម្លេះ ប្រហែលជាមនុស្សសំខាន់ខ្លាំងរបស់ឯងហើយ"ជុងគុកយល់ច្រលំថាថេយ៍ស្រឡាញ់ជីមីនទើបបារម្ភពីជីមីនខ្លាំងដល់ថ្នាក់នេះ ទាំងដែលគេជាមិត្តភក្តិនឹងគ្នា(DJសុំបទយល់ច្រលំមួយ🥲)

"ឯងក៏ចឹងដែលមិនក៏មិនព្រមសារភាពអាមាត់រឹងនេះ រឿងផ្សេងក៏ក្លាហានម្លេះហើយគ្រាន់តែនិយាយថាស្រឡាញ់បុិននឹងវាងាប់ហី"រាងក្រាសឈរជេរខ្លួនឯងយ៉ាងយូរខឹងចិត្តដែលមិនហ៑ាននិយាយថាស្រឡាញ់(នោះថាមែនៗស្រឡាញ់កូនគេមែន😌)

ម្តងនេះច្បាស់ហើយថាជុងគុក ឌីម៉ាត្រាលង់ស្រឡាញ់កម្លោះតូចហើយតែថាមិនដឹងថាថេយ៉ុងស្រឡាញ់ឬអត់ ចាំមើលថាបុិកគុកធ្វើមិចអោយថេយ៉ុងស្រឡាញ់ខ្លួន

ក្រឡេកមកមើលថេយ៉ុងវិញបន្ទាប់ពីដើរចេញពីបន្ទប់ជុងគុករួចក៏មកជួបជីមីនផ្តាំផ្ញើររឿងមួយចំនួន

"ជីមីនស្អែកយើងមិនបានមកសាលាទេ បងប្រុសអោយទៅតាមខេត្ត "ថេយ៉ុង

"អឹមសុខសប្បាយតាមផ្លូវមកវិញទិញអីញ៉ាំផ្ញើរយើងផង"ជីមីនញញឹមឡើងមើលទៅថ្ងៃនគរដូចជាសប្បាយចិត្តណាស់សង្ស័យតែរឿងមានកន្លែងហាត់បាល់នឹងឯង

"តែថាយើងទៅរាងយូរឯងអាចមើលថែខ្លួនបានមែនទេ"ថេយ៉ុងសួរបញ្ជាក់ទាំងទឹកមុខមិនសូវជាស្រស់ប៉ុន្មាន

"យើងអាចមើលថែខ្លួនឯងបានឯងកុំបារម្ភអីយើងធំហើយ"ជីមីនដឹងថាមិត្តបារម្ភពីខ្លួនទើបប្រឹងនិយាយកុំអោយថេយ៍គិតច្រើន

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now