Episode 49 : ចោរៗចូលផ្ទះ....

2.1K 180 7
                                    


សូមទោស🙏ចំពោះការយឺតយ៉ាវដោយសារតែអេតមីនជាប់ប្រលងទើបអត់បានផុសអោយទើបតែប្រលងចប់ថ្ងៃនេះឯង🥰

#ភាគទី49

មកមើលដានីញ៉ែលវិញម្តងបន្ទាប់ពីក្រុមហ៑ុនត្រូវកកស័យធន់នាយក៏ភៀសខ្លួនមកនៅតំបន់ដែរដាច់ឆ្ងាយពីគេរបៀបដូចជាកន្លែងសម្រាប់អ្នកដែរអត់មានអ្វីហូបដើម្បីតាំងជំហរមួយរយៈ

ដោយមានកូនចៅស្មោះត្រង់នៅក្បែរប្រហែល5ទៅ6នាក់ដែរតាមបម្រើមិនរត់ចោលនាយ

"នេះចាហ្វាយអាហារ"ខាយជំនិតដៃស្តាំដើរចូលមកដៃកាន់ប្រអប់បាយមួយមកអោយដានីញ៉ែល

"អឹម~ពួកឯងបានអាហារឬនៅ"ដានីញ៉ែលសួរឡើងដោយសារតែឃើញតែមួយប្រអប់

"ហើយៗចាហ្វាយពួកខ្ញុំអ្វីក៏បានដែរ"ខាយនិយាយ

"មិនបាច់កុហកទេយកទៅចែកគ្នាទៅយើងទៅនិយាយទូរស័ព្ទមួយភ្លេត"ថារួចនាយក៏ងើបចេញទៅ

នៅខាងក្រៅដានីញ៉ែលកំពុងទាក់ទងទៅអ្នកណាក៏មិនដឹងដោយសារតែនាយអស់ជម្រើសមែនហើយ

"អាឡូលោកប៉ា"ដានីញ៉ែល

(យ៉ាងមិចនឹកឃើញយើងហើយ)

"បាទលោកប៉ា"ដានីញ៉ែល

(ចង់អោយយើងជួយអីនិយាយទៅ)

"លោកប៉ាជួយក្រុមហ៑ុនខ្ញុំបានទេ ពេលនេះខ្ញុំអស់ហើយ"និយាយទាំងសម្លេងសើ្មមិនខ្លាំងៗ

(ជួយវាចេះតែជួយបានហើយតែពេលជួយហើយឯងយកទៅដើរផ្លូវខុសទៀតយើងមិនជួយទេ)

"អត់ទេលោកប៉ាខ្ញុំឈប់ហើយលែងហ៑ានហើយ"ដានីញ៉ែលនិយាយទាំងញញឹមចុងមាត់ចង់អោយបញ្ឈប់វាមិនងាយទេព្រោះគេលូកដៃមកជ្រៅហើយ

(ល្អយើងជួយឯងហើយជួយគោរពពាក្យសម្តីផងយើងដឹងថាពេលនេះឯងគ្មានកន្លែងនៅទេយើងបានផ្ញើរទីតាំងផ្ទះវីឡាអោយឯងហើយនាំគ្នាទៅនៅទៅ)និយាយចប់ប្រព័ន្ធទូរស័ព្ទក៏បានផ្តាច់

"ពួកឯងត្រូវតែសងយើងជុងគុក ឌីមា៉ត្រា ត្រកូលឯងត្រូវតែសងយើងទាំងឪទាំងកូន"ថាហើយវាជាធម្មតាទេដែរគេសងសឹងមនុស្សមិនចេះឆ្អែតឆ្អន់នឹងអំណាចតែងតែបែបនេះគិចមិនផុត

💫កែប្រែវាសនា តួចិត្តអាក្រក់💫Où les histoires vivent. Découvrez maintenant