#ភាគទី62 :ធ្វើអីដឹងខ្លួនឯងហើយ😑បន្ទាប់ពីសម្លាប់គីម យីដាបានហើយពេលនេះគ្រប់គ្នាកំពុងតែលាងរបួសអោយគ្នាទៅវិញទៅមកលើកលែងតែថេយ៉ុងដែរសន្លប់មិនដឹងខ្លួនទាំងខ្លួនគេគ្មានរបួសស្នាមសូម្បីតែបន្តិច
ជុងគុកបារម្ភទើបប្រញាប់នាំថេយ៍ទៅពេទ្យព្រោះគេខ្លាចដូចលើកមុនម្តងទៀត ឯម៉ាយីនៅមើលថែជេហ៑ុបត្រូវរាងធ្ងន់ដែរតែមិនព្រមទៅពេទ្យមានតែគេនៅលាងរបួសអោយខ្លួនឯងក្បាលរឹងនិយាយមិនស្តាប់គ្នា
ស្ទេសុីដែរស្លុតចិត្តនឹងម្តាយស្លាប់សន្លប់ត្រូវម៉ាយ៍មើលថែទាំងយកចិត្តទុកដាក់ទោះត្រូវរបួសខ្លួនឯងក៏មិនទាន់ទៅលាងដែរ
ថេយ៉ុងដែរសន្លប់នោះពេលនេះគេមកដល់កន្លែងចាស់ដែររត់លេងជាមួយថេយ៉ុននោះទៀតហើយ តែមកលើកនេះគេបានឃើញថេយ៉ុនឈរសម្លឹងមើលមកគេទឹកមុខប្រកបដោយស្នាមញញឹមលាយទឹកភ្នែកតិចៗ
ដូចជាមានកង្វល់ក្នុងចិត្ត ថេយ៉ុងប្រញឆប់ដើរទៅរកប្អូន
"ឯងយ៉ាងមិចហើយមានត្រូវកន្លែងណាទេ"
"ខ្ញុំមិនអីទេបងប្រុស បងកុំបារម្ភអីមកនេះមកលាបងជាលើកចុងក្រោយ"ថេយ៉ុនញញឹមឡើងគេមកនេះគ្មានបំណងអីទេគ្រាន់តែមកលាថេយ៍ជាលើកចុងក្រោយបើមានវាសនាគេនឹងមកនៅជាមួយថេយ៍វិញ
"ទៅណាបងមិនអោយឯងទៅទេ នៅជាមួយបងទីនេះហើយណា"ថេយ៉ុងចាប់ដៃប្អូនជាប់មិនអោយគេទៅទេ
"បងភ្លេចហើយក្រោយចប់រឿងខ្ញុំត្រូវទៅហើយមិនអាចនៅទីនេះទេ បងត្រូវថែខ្លួនណាបើប្អូនមានវាសនាប្អូននឹងមកនៅជាមួយបងម្តងទៀត លាហើយបងប្រុស"និយាយចប់គេក៏រលាយតាមខ្យល់បន្តិចម្តងៗរហូតមើលលែងឃើញទោះបីជាថេយ៉ុងចង់អោបជាលើកចុងក្រោយក៏អាចដែរ
"ថេយ៉ុនៗមកវិញមកទៅហ៉ឹកចោលបងបានយ៉ាងមិចហ៉ឹកថេយ៉ុនហ៉ឹកៗៗ"ថេយ៉ុងប្រលែងទឹកភ្នែកចេញមកមាត់ប្រឹងស្រែកហៅឈ្មោះប្អូនក្រែងលោគេមកវិញ
ថេយ៍ដែរគេងនៅគ្រែពេទ្យឯនោះមមើលស្រែកឈ្មោះប្អូនរហូតភ្ញាក់ដឹងខ្លួន
"ថេយ៍អូនយ៉ាងមិចទៅហើយ បងបារម្ភណាស់ខ្លាចអូនដូចមុនទៀត"ជុងគុកចូលមកក្រសោបអោបថេយ៍ដែរទើបដឹងខ្លួននោះថ្នមៗធ្វើអោយថេយ៍មើលឃើញពីស្នាមជាំនៅកន្លែងទ្រូងជុងគុកតាមក្រឡោះអាវដែររបូតឡេវនោះ (អោបបែបផ្តេកក្បាលមកលើទ្រូង😀)
DU LÄSER
💫កែប្រែវាសនា តួចិត្តអាក្រក់💫
Allmän skönlitteraturអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?