💫Episode20

3.5K 263 7
                                    


#ភាគទី20(លោកស្រឡាញ់ខ្ញុំមែនទេ)

ថេយ៉ុងបន្ទាប់ពីខលទៅឌឺគេអោយនៅសុខបក់មិនល្ហើយរួចក៏តាំងមកអង្គុយសើចសប្បាយជាមួយជីមីនធ្វើមិនដឹង

អោយតែបាននៅក្បែរជីមីនគឺថាសប្បាយចិត្តរហូត ឥឡូវនេះគេជា Best friend នឹងគ្នាហើយទៅណាក៏យកគ្នាទៅតាមដែល

"ជីមីនថ្ងៃនេះក្រុមថ្នាក់យើងទៅហាត់មែនទេ"ថេយ៉ុង

"មិនដឹងទេព្រោះឮគេថាគ្មានកន្លែងហាត់ត្រូវពួកសិស្សថ្នាក់ផេ្សងដណ្តើមហាត់ហើយ យាយទៅពួកគេមិនអោយពួកថ្នាក់យើងចូលលេងតែម្តង"ជីមីននិយាយទាំងក្រៀមក្រំមើលទៅគេគ្មានថ្ងៃបានបំពេញក្តីស្រមៃគេទេ

"ទៅហៅអ្នកប្រកួតថ្នាក់យើងមកទីនមកចយើងអ្នកចាត់ចែងអោយ"ថេយ៉ុងងើបឈរប្រាប់ជីមីនអោយទៅហៅមិត្តរួមថ្នាក់មកចាំមើលថាម្តងនេះមានអ្នកមិនអោយចូលហាត់ទៀតទេ

គ្រាន់តែឮថេយ៉ុងនិយាយចឹងជីមីនក៏ប្រញាប់រត់ទៅហៅភ្លាមមួយសន្ទុះក្រោយមកជីមីនក៏ដើរមកជាមួយមិត្តរួមថ្នាក់ដែលចូលប្រកួត

"មកជុំគ្នាហើយហ៎ មោះមកតាមខ្ញុំមក"ថេយ៉ុងក៏នាំពួកគេទៅកន្លែងមួយមើលទៅទូលាយគួរសមសាកសមបំផុតជាកន្លែងហាត់បាល់បោះ

"Wowថេយ៉ុងធំណាស់ឯងស្គាល់បានយ៉ាងមិច"ពួកគេនាំគ្នានិយាយទាំងសប្បាយចិត្តយ៉ាងណាឆ្នាំនេះត្រូវតែយកពានរង្វាន់អោយបាន

"ឃើញពួកឯងសប្បាយចិត្តបែបនេះបានន័យថាពេញចិត្តហើយ ហាត់ទៅទីនជារបស់យើងហាត់តាមសប្បាយ "ថេយ៉ុងនិយាយធម្មតាៗតែមិត្តភក្តិនាយចំហរមាត់អស់ហើយឆ្ងល់

"ថេយ៉ុងក្រែងឯងមិនចូលចិត្តលេងបាល់ហេស ហើយទិញទីនេះយកមកធ្វើអី"ជីមីនសួរឡើង

"ក៏ទិញយកមកហាត់នឹងហើយ អ្នកណាថាយើងមិនចូលចិត្តលេងបាល់នោះ"ថេយ៉ុង

"ពួកឯងមានគ្រូបង្វឹកនៅ"ថេយ៉ុង

"គឺ...មានៗហើយមែនទេពួកឯង"មិត្តម្នាក់និយាយទាំងរដាក់រដុបព្រោះមិនចង់អោយថេយ៉ុងជួយច្រើនពេកទេ

"ហើយនៅឯណា ហៅគាត់មកទីនេះមក"ថេយ៉ុង

"បានហើយមិនបាច់កុហកទេយើងដឹងថាពួកឯងមិនទាន់មានទេ ចឹងយើងធ្វើគ្រូពួកឯងចុះ"ថេយ៉ុងនិយាយទាំងមុខស្មើធម្មតាៗ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now