💫Episode46 : ទៅរកប្រពន្ធ

2.1K 190 25
                                    


#ភាគទី46

#ក្នុងកម្មវិធី

អ្នកកាសែតត្រៀបត្រាឈរតម្រៀបគ្នាចាំផ្តិតយករូបថតអ្នកដែរមកចូលរួមក្នុងកម្មវិធីដើម្បីត្រៀបយកទៅចុះផ្សាយនៅថ្ងៃស្អែក

ឡានសារីទំនើបមួយគ្រឿងបើកចូលមកគ្រាន់តែឃើញក៏ដឹងដែរថាអ្នកនៅខាងក្នុងនោះជាអ្នកណាដែរ

ជុងគុក ឌីម៉ាត្រា ឈានជើងចុះចេញមកយ៉ាងសង្ហារបង្ហាញពីអំណាចរបស់នាយ ឯអ្នកកាសែតនាំគ្នារត់មកថត មកសួរនាំព្រោងព្រាត

"លោកឌីម៉ាត្រាអញ្ជើញមកតែម្នាក់ឯងទេថ្ងៃនេះ"

"រាល់ដងលោកឃើញខ្ញុំមកពីរអ្នក"ជុងគុកឆ្លើយទាំងមុខមាំបញ្ជាក់ថានាយមិនចូលចិត្តអោយគេមកសួរនាំ

"អរបាទ "អ្នកាសែតអន់ចង់លែងហ៑ានសួរនាំព្រោះមើលទៅមុខដូចជាកាចខ្លាំងណាស់ ភ្លាមនោះក៏មានសម្លេងមួយស្រែកហៅនាយ

"បងជុង"ជុងគុកងាកទៅមើលឃើញថាជាកញ្ញា ចាស្ទីននឹងមិត្តភក្តិដែរបណ្តើរគ្នាចូលមកតែនាងដើរមកហៅនាយដូចជាគេជាសង្សាររបស់នាងអញ្ចឹង

"អ្នកនាងត្រូវជាអ្វីនឹងលោកឌីម៉ាត្រាដែរបាទ"អ្នកការសែតម្នាក់សួរឡើង

"ចុះពួកលោកគិតថាជាអ្វីនឹងគ្នា"ស្រីស្រស់ចូលមកអោបដៃជុងគុកទាំងញញឹមដូចជាកំពុងតែបង្ហាញថានាងនឹងរាងក្រាសមានទំនាក់ទំនងជាមួយគ្នានឹងឯង

"អ្នកនាងលែងដៃខ្ញុំ"ជុងគុកងាកមកខ្សិបក្បែរត្រចៀកនាងអោយលែងដៃខ្លួនមិនចង់អោយនាងខ្មាសគេតែវាដូចជារាងក្រាសបង្ហាញពីភាពស្និតស្នាលជាមួយនាងអញ្ចឹងអ្នកកាសែតនាំគ្នាថតឥតសំចៃគិតថាស្អែកដឹងតែផ្ទុះហើយព្រោះនាយកម្លោះម្នាក់នេះមិនដែរមានព័ត៌មានជាមួយមនុស្សស្រីទេ

ចាស្ទីនមិនលែងនៅឆ្លៀតងាកមកញញឹមដាក់កាំមេរ៉ាអោយគេថតទៀត(មុខក្រាសមិនធម្មតា🙂)ជុងគុកវិញព្យាយាមបេះដៃនាងចេញតែដៃស្អិតដូចតុកកែឯរាងក្រាសចាប់ផ្តើមបែកញើសតាមជើងសក់មកបណ្តើរៗហើយ(បុិកគុកខ្លាចស្រី🤣)

ម៉ាយ៍ឃើញសភាពការមិនស្រួលនាយប្រញាប់ចូលមកជ្រៀតស្រីស្រស់ចេញពីជុងគុកទុកយូរមិនបានទេខ្លាចមានរឿងកើតឡើង

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now