💫Episode15

3.6K 276 10
                                    


#ភាគទី15

ជីនបាននាំណាមហ្វីដើរលេងយ៉ាងសប្បាយនាំទៅលេងមិនអស់ចិត្តនាំទៅទិញអីញ៉ាំទៀត បន្តើរគ្នាមើលទៅដូចឪពុកនឹងកូន

ណាមហ្វីវិញលែងនឹងឃើញលោកប៉ាហើយរវល់តែសប្បាយចិត្តបានដើរលេងគេនាំទៅណាក៏ទៅដែល

"សប្បាយទេហ្វី"ជីនហៅឈ្មោះក្មេងតូចយ៉ាងស្និតស្នាលគេដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នេះដល់ហើយទាំងដែលធម្មតាជាមនុស្សដែលមិនសូវជាចូលចិត្តក្មេងអីប៉ុន្មាន

"សប្បាយណាស់បងប្រុសយើងទៅដើរលេងតទៀតទៅ"ណាមហ្វីដែលអង្គុយញុាំការ៉េអោយបាត់ហត់នោះក៏បបួលជីនទៅដើរលេងតទាំងដែលទើបតែមកសម្រាកមិញនេះ

"មិនបានទេហ្វីត្រូវទៅរកលោកប៉ាមិនចឹងចង់ដើរលេងទៀតមិនខ្លាចលោកប៉ាបារម្ភទេហ៎"ជីនមើលមុខក្មេងតូចដែលអង្គុយនៅស្ងៀមមិននិយាយមើលទៅដូចជាដើរលេងមិនទាន់អស់ចិត្តនៅឡើង

"ហ្វីហា លោកប៉ាអូនប្រាកដជាបារម្ភពីអូនហើយណាមួយបងក៏ត្រូវរកប្អូនប្រុសបងដូចគ្នា បងប្រុសមិនអាចនៅកំដរអូនបានទេ"ជីននិយាយយ៉ាងទន់ភ្លន់នៅឆ្លៀតយកដៃអង្អែលក្បាលណាមហ្វីថ្នម

"តែអូនមិនដឹងលោកប៉ានៅឯណាទេបងប្រុស កុំទាន់ទៅចោលអូនអី"ដោយឃើញជីនដូចជាចង់ទៅចោលខ្លួនណាមហ្វីក៏ពេបមាត់រកយំឡើង

"បងមិនទាន់ទៅទេ បងនៅចាំលោកប៉ាអូនជាមួយគ្នាល្អទេ"ជីនញញឹមឡើងគេក៏មិនចង់ទៅចោលគេដែលតែមានការត្រូវធ្វើពិតមែន

"ល្អណាស់ៗបងប្រុសសន្យាហើយថានៅជាមួយអូន"ណាមហ្វី

"បាទមែនហើយតោះចូលទៅក្នុងហាងនោះសិនទៅនៅទីនេះមនុស្សច្រើនណាស់

ជីនរៀបនឹងដឹងដៃណាមហ្វីចូលហាងហើយក៏មានសម្លេងមួយស្រែកឡើង

"ឈប់សិន"

នៅសុខៗក៏មានមនុស្សយកកញ្ឆក់ដៃណាមហ្វីទៅម្ខាងហើយក៏មករុញជីនអោយដួលទៅម្ខាង

"នែលោកឆ្កួតមែនទេនេះនៅសុខមករុញខ្ញុំនឹងហើយចង់យកហ្វីទៅណា"ជីនងើយមើលមុខអ្នករុញខ្លួនហើយក៏និយាយថាអោយ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now