💫Episode14

3.7K 280 10
                                    


#ភាគទី14(បងប្រុសស្អាត🥰)

ពាក់កណ្តាលថ្ងៃត្រង់ហើយជីននៅមិនទាន់ចេញពីបន្ទប់រួចទៀតទុកអោយថេយ៉ុងអង្គុយចាំរាប់ម៉ោង

"បងប្រុសបងទៅដើរលេងឬក៏ទៅឡើងឆាកបានតែងខ្លួនយូរម្លេះ"ថេយ៉ុង

"រួចហើយៗ មិនដឹងជាស្អីទេប្រញាប់ប្រញាប់ តោះទៅ"ជីន

"នាំគ្នាទៅណាកូន"លោកអាន់ផេណាឃើញកូនចុះមកក៏សួរឡើង

"ទៅដើរលេងបន្តិចលោកប៉ា"ជីនឆ្លើយឡើងព្រោះថេយ៉ុងមិនខ្ចីនិយាយរកលោកប៉ាបន្តិច កុំថាឡើយនិយាយតែមុខក៏មិនមើលដែលជួនគ្នានោះម្តាយកូនពិរនាក់នោះក៏បណ្តើរគ្នាចេញមកដូចគ្នាមើលទៅដូចជាមានគម្រោងចង់ទៅណាដែល

"ហើយអូននឹងកូនចង់ទៅណាដែល"ថ្ងៃនេះម្នាក់ៗចេញពីផ្ទះអស់ទុកអោយគាត់នៅផ្ទះម្នាក់ឯង

"គឺចង់នាំកូនដើរផ្សារបន្តិច អូនទៅហើយប្រញាប់ខ្លាចទៅទិញកាបូបមិនទាន់"អ្នកស្រីកាងថាហើយក៏កូនស្រីដើរទៅបាត់

"ថ្ងៃនេះលោកប៉ាមិនទៅណាទេហេស "ជីន

"មិនទៅទេប៉ាចង់សម្រាក"លោកអាន់ផេណាឆ្លើយទាំងសម្លឹងមុខថេយ៉ុងមិនដាក់

"បើប៉ាមិនទៅ លោកប៉ាទៅដើរលេងជាមួយកូនល្អទេ"ជីនបបួលឡើងធ្បើអោយថេយ៉ុងនៅក្បែរនោះងាកមើលនុខបងប្រុសឡើងលឿន តែមិនមាត់ក៏ដើរចេញទៅចនៅឡានមិនបាត់

"បាម៉ាថាមិនបាច់ល្អជាងកុំអោយប្អូនអារម្មណ៍មិនល្អ កូនទៅដើរលេងអោយសប្បាយទៅ"លោកអាន់ផេណា

"ម៉ោលោកប៉ាមិនចង់លួងថេយ៍ទេហេស គេខឹងតែមួយភ្លេតទេជឿកូនទៅ មោះលឿនឡើងលោកប៉ាកុំអោយថេយ៍ចាំយូ"ដោយឃើញលោកប៉ាប្រកែកជីនក៏បញ្ចុះបញ្ចូលអោយគាត់ទៅណាមួយគាត់នៅផ្ទះម្នាក់ឯងផង

"បានៗតោះចឹង"លោកអាន់ផេណាក៏យល់ព្រមទៅចាមួយជីនដើម្បីលួងកូនពៅ

"តោះទៅបានហើយ ថេយ៍ឯងចង់ទៅណា"ជីនសួរឡើង

"សួនកម្សាន្តខ្ញុំចង់ទៅលេងសួនកម្សាន្ត"ថេយ៉ុងញញឹមបិទមាត់មិនជិតសោះសប្បាយចិត្តបានដើរលេងជាមួយបងប្រុស នឹងលោកប៉ា

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now