#ភាគទី41ក្រឡេកមកមើលអ្នកកម្លោះទាំងពីរនាក់នេះវិញខំប្រឹងគ្រប់មធ្យោបាយហើយ ម៉ាយីក៏មិនមានជម្រើសដែរសូម្បីតែវិធីដែរថាអាចជួយបានក៏គ្មានសង្ឃឹមដែរព្រោះមិនអាចដកព្រលឹងចេញពីខ្លួនបានឡើងកាលណាដកហើយគឺមិនអាចចូលវិលបានស្មើរនឹងស្លាប់
រឿងនេះមានតែម្ចាស់ខ្លួនប៉ុណ្ណោះដែរអាចធ្វើបានឋិតលើគេថាចង់ត្រឡប់ឬមិនចង់ ណាមួយរាងកាយនេះមិនមែនជារបស់ថេយ៉ុងឡើងវាជារបស់ថេយ៉ុនទើបពិបាកខ្លាំងណាស់
អស់ជម្រើសមានតែនាំគ្នាអង្គុយសម្លឹងមើលរាងកាយដែរស្លេកទៅៗដូចជាមនុស្សស្លាប់នោះ កម្តៅនៅក្នុងរាងកាយក៏ចេះតែអន់ថយបន្តិចម្តងៗ បញ្ជាក់ថាថេយ៉ុងជិតអស់ពេលមែនទេនហើយ
ម្តងនេះជុងគុកបានខលប្រាប់ជីមីនអោយមកមើលថេយ៉ុងហើយប្រាប់ថាថេយ៉ុងជិតអស់ពេលហើយគេមិនចង់លាក់ទេណាមួយជីមីនក៏ជាមិត្តថេយ៍ម្នាក់ដែរគេគួរតែដឹងរឿងនេះក្រែងអាចមានវិធីជួយ
ម៉ាយីមិនអស់ចិត្តក៏បំបាំងកាយទៅណាបាត់ក៏មិនដឹងប្រហែលជាទៅសើបរកវិធីផ្សេងហើយ
ជុងគុកអង្គុយកាន់ដៃថេយ៍ទាំងមុខស្រពាប់ស្រពោនគ្មានវិធីជួយថេយ៍មានតែអង្គុបន់ព្រះសំពះទេវតាអោយជួយតាមថែរក្សា រាងក្រាសអង្អែលក្បាលថេយ៉ុងនៅសុខៗស្រាន់តែយំចេញមកគេយំដោយសារជួយអ្វីមនុស្សដែរខ្លួនស្រឡាញ់មិនបានយំដោយគិតថាខ្លួនឯងជាមនុស្សមិនបានការ
ផ្ទៃមុខដែរធ្លាប់តែស្រស់ថ្លាបែរជាស្ងួតបបូរមាត់ដែរធ្លាប់តែមានសំណើមក៏ប្រែជាបែកប្រះព្រោះតែម្ចាស់សន្លប់មិនដឹងខ្លួន
ជុងគុកអោនមុខទៅថើបថេយ៉ុងថ្នមថើបទាំងទឹកភ្នែកស្រស់ គេថើបទាំងយំសស្រាក់ រួចក៏ចាប់ដៃថេយ៍និយាយប្រាប់រឿងកាលពីមុន
"អូនដឹងទេ កាលពីមុនសូម្បីតែមុខអូនបើមិនចង់មើលផងប្រហែលជាព្រេងវាសនាចារមកអោយបងជាគូរនឹងអូនហើយទើបបានជាមកស្រឡាញ់អូនពេលដែរអូនឆ្លងចូលមក អូនដូចជាអ្នកក្លាហានម្នាក់ខឹង រឿងរបស់អូនបងដឹងទាំងអស់បងបានមើលបានឃើញគ្រប់យ៉ាង ខំឃាត់ខ្លួនឯងថាកុំស្រឡាញ់អូនតែក៏ឃាត់មិនបាននឹកឃើញវាគួរអោយអស់សំណើចណាស់មែនទេ"រាងកា្រសសើចលាយទឹកភ្នែកសម្លឹងមើលមុខអ្នកដែរមិនតបតខ្លួន
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?