ភាគទី1 : ខ្លួនប្រាណរបស់លោកនឹងលក់ទេខ្ញុំទិញ?

12.8K 518 15
                                    

@ផ្ដើមរឿង.....

រាងតូចច្រឡឹមសម្រស់ស្រស់ស្អាតម្នាក់បានដើរ ចេញពីក្នុងបន្ទប់របស់ខ្លួនចុះមកខាងក្រោមទាំងស្ងាបមិនឈប់ព្រោះមិនទាន់អស់ងងួយតែកាល ដែលភ្ញាក់ដោយសារម្ដាយបានអោយអ្នកបម្រើឡើងទៅហៅខ្លួន3-4ដងទម្រាំតែគេព្រមចុះមក

< ព្រមចុះមកហើយឬកូនប្រុស? > អ្នកមានឈ្មោះជាម្ដាយបានស្រដីសួរទៅកាន់កូនប្រុសពៅរបស់ខ្លួន ខណៈពេលងាកទៅបានឃើញគេដើរចូលមកកន្លែងតុអាហារ

< ដោយសារតែម៉ាក់បានអោយអ្នកបម្រើឡើងទៅហៅកូនមិនឈប់រំខានប្រសាទសឹងស្លាប់ទៅហើយ! > រាងតូចច្រឡឹងហាស្ដីតបវិញព្រមទាំងទម្លាក់ខ្លួនអង្គុយចុះលើកៅអីក្បែរ ជីមីន ដែលជាមិត្តរបស់គេប៉ុន្តែរាល់ថ្ងៃពួកគេទាំងពីរហាក់បីដូចជាបងប្អូនគ្នាយ៉ាងចឹង

កាលពីមុន ជីមីន រស់នៅជាមួយនឹងម្ដាយរបស់គេតែពីរនាក់ប៉ុន្តែម៉ាក់របស់គេបានធ្លាក់ខ្លួនឈឺព្យាបាលមិនជាថ្នាក់គាត់ត្រូវស្លាប់ធ្វើអោយ ជីមីន មិនមានសល់នរណាទៀតនាំអោយរាងតូច ថេយ៉ុង ត្រូវជាមិត្តកាលបើឃើញបែបហ្នឹងក៏អាណិតមិត្តខ្លួនបានជាសុំគ្រួសារអោយ ជីមីន មករស់នៅជាមួយចំណែកឯគ្រួសាររបស់គេក៏មិនបានជំទាស់អ្វីគឺមាន តែមើលថែ ជីមីន បានយ៉ាងល្អផ្ដល់ក្ដីស្រឡាញ់អោយទៅគេយ៉ាងកក់ក្តៅប្រៀបដូចជាមនុស្សនៅ ក្នុងគ្រួសារមួយនេះម្នាក់ទៀតដូចគ្នា

< នេះម៉ោងប៉ុន្មានហើយកូនមានមើលម៉ោងខ្លះទេ? ពេលនេះគឺម៉ោង8កន្លះទៅហើយប៉ានឹងបងប្រុសរបស់កូនក៏នាំគ្នាចេញទៅធ្វើការអស់ហើយដូចគ្នា
តែកូននៅមិនទាន់ចេញពីក្នុងបន្ទប់ទៀតកាលពីយប់កូនមិនបានគេងទេឬយ៉ាងមិច? > អ្នកស្រីគីម ស្ដីអោយកូនប្រុសទាំងហត់នឿយចិត្តជាមួយនឹងគេ

< ដោយសារកាលពីល្ងាចពួកយើងបានចេញទៅចូលរួមកម្មវិធីជុបលៀងនោះហើយពួកយើងត្រឡប់ មកផ្ទះវិញរៀងយប់ជ្រៅ > ជីមីន និយាយប្រាប់ទៅ កាន់អ្នកស្រីគីមទាំងញញឹមមិនសូវសមដាក់គាត់

ថេយ៉ុង វិញអង្គុយគង់ទាក់ខ្លាញាំអាហាររបស់ខ្លួន ដែលអ្នកបម្រើបានលើកយកមកអោយមុននេះធ្វើ ជាមិនខ្វល់ជាមួយនឹងសម្ដីរបស់ម្ដាយ

Catch me if you can 💙🦋 [ចប់]Wo Geschichten leben. Entdecke jetzt