ភាគទី6 : ហៅអូនធ្វើអ្វីឬលោកប្ដី?

4.2K 303 0
                                    

ពាក្យសម្ដីរបស់ ថេយ៉ុង បានកាន់តែធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងពិសេសនោះគឺជាស្រីស្រស់
យូណា ដែលកំពុងឈរគាំងត្រឹងដាក់ដៃទៅក្រោយលួចក្ដាប់ម្រាមដៃចូលគ្នាស្ទើរចង់បាក់នោះ

< ជុង! តើ~តើនេះមានន័យថាយ៉ាងមិច? > យូណា
ធ្វើជាងាកទៅសួរ ជុងហ្គុក ជាមួយទឹកមុខអាក់អន់ចិត្តរលីងរលោងរកយំ

< យូណា វាមិនមែនបែបហ្នឹងឡើយអូនកុំស្ដាប់សម្ដីគេនិយាយអីគេមិនមែនជាប្រពន្ធបងទេ > ជុងហ្គុក ទាញដៃរាងតូច ថេយ៉ុង ចេញពីមាត់ហាស្ដីប្រកែកដើម្បីកុំអោយស្រីកំណាន់របស់ខ្លួនយល់ច្រឡំថាក្មេងម្នាក់នេះគឺជាប្រពន្ធខ្លួន

< ហៃយ៉ា~ ម្ដេចទើបលោកប្ដីនិយាយបែបនេះទៅ វិញ? បងខឹងអូនក៏មិនគួរនិយាយថាអូនមិនមែនជាប្រពន្ធរបស់បងដែរកុំភ្លេចថាអូនទើបតែធ្វើអោយបងមានក្ដីសុខរួចណា៎ > ថេយ៉ុង និយាយតិចៗល្មមអោយលឺតែ3នាក់ដោយញញឹមដាក់ ជុងហ្គុក
យ៉ាងស្រស់ព្រមទាំងដៀងភ្នែកងាកទៅសម្លក់មុខស្រីស្រស់ យូណា

< និយាយស្អី? > ជុងហ្គុក

< ឬមិនពិត? > ថេយ៉ុង

< តើគេជាប្រពន្ធរបស់បងពិតមែនឬជុង? > យូណា

< មិនបាច់អោយគេតបព្រោះយើងនឹងហើយគឺជាប្រពន្ធគេពិតមែន! គិតតែនាងទៅបើតាមស្មានមិនខុសនាងគឺជាស្រីកំណាន់របស់ប្ដីយើងត្រូវទេ? >
ថេយ៉ុង និយាយលឺៗនាំអោយពួកបុគ្គលិកដែលនៅមិនទាន់ចេញត្រឡប់ទៅផ្ទះកំពុងនៅឈរមើលមកនោះចាប់ផ្តើមនាំគ្នាខ្សឹបខ្សៀវគ្នាទាំងសម្លឹងមើលទៅ យូណា

< ខ្ញុំ~ ខ្ញុំមិនមែនជាស្រីកំណាន់របស់គេទេហ្ហឹកៗ
ខ្ញុំមិនបានដឹងថាគេមានប្រពន្ធឡើយខ្ញុំមិនបានដឹងអ្វីពិតមែន > ដោយដឹងថាអ្នកម្ខាងទៀតចង់បំបាក់ មុខខ្លួនទើប យូណា ធ្វើជានិយាយដើរតួរកំសត់វិញបញ្ចេញទឹកភ្នែកទឹកសំបោរហាក់បីដូចជាឈឺចាប់ខ្មាស់គេនៅពេលបានលឺគេនិយាយថាអោយខ្លួនបែបនេះដើម្បីចង់អោយគ្រប់គ្នាមកអាណិតខ្លួនវិញ

< អ៎ូ! អញ្ចឹងឬ? តើមាននរណាធ្លាប់មើលរឿងស្រីល្បិចច្រើនដណ្ដើមរបស់គេលួចលាក់យកប្ដីគេទេ? នៅពេលដែលប្រពន្ធគេចាប់បានដឹងថាខ្លួនយកប្ដីគេក៏តែងតែដើរជាតួរកំសត់បែបនេះប៉ុន្តែខ្ញុំមិនបានចង់និយាយថាអោយនាងទេណា៎ខ្ញុំគ្រាន់តែសួរគ្រប់គ្នាប៉ុណ្ណោះកុំមានខ្លួនអី > ថេយ៉ុង ឈរអោបដៃចូលគ្នាស្រដីទាំងញញឹមចុងមាត់សម្លឹងមើលទៅស្រីស្រស់មិនដាក់ភ្នែក!

Catch me if you can 💙🦋 [ចប់]Waar verhalen tot leven komen. Ontdek het nu