ភាគទី20 : ស្រលាញ់! បងស្រលាញ់អូន

5.3K 306 1
                                    

// 3ថ្ងៃក្រោយ //

រយៈពេល3ថ្ងៃបានកន្លងផុតទៅហើយដែល ថេយ៉ុង
នឹង ជុងហ្គុក មិនបានជួបមុខគ្នាឬទាក់ទងគ្នាព្រោះ តែប៉ុន្មានថ្ងៃមកនេះរាងតូចបានឈឺប៉ុន្តែគេមិនព្រមអោយនរណាប្រាប់រឿងមួយនេះអោយ ជុងហ្គុក
បានដឹងទេដោយសារតែគេខ្លាចរំខាននាយព្រោះគេក៏បានទាក់ទងទៅរក សេន ដូចគ្នាគេបានប្រាប់ថាឥឡូវនេះចៅហ្វាយរបស់គេកំពុងរវល់មាញឹកជាមួយ នឹងរឿងការងារខ្លាំងណាស់រកពេលសម្រាកមិនចង់ បានផងដូច្នេះហើយបានជាគេមិនចង់ប្រាប់នាយមិនចង់ធ្វើជាបន្ទុប់អោយនាយត្រូវឈឺក្បាលហត់ នឿយកាន់តែខ្លាំងតែយ៉ាងណាក៏ ជុងហ្គុក នៅតែបានដឹងរឿងនេះដោយខ្លួនឯងដដែលទើបពេល ល្ងាចដល់ម៉ោងចេញពីធ្វើការនាយបានខលប្រាប់អោយរាងតូចចេញមកជួបខ្លួននៅខាងក្រៅ

< មិនគិតនិយាយអ្វីខ្លះទេ? > ជុងហ្គុក ចាប់ផ្តើមស្រដីឡើងសួរនាំទៅកាន់រាងតូចមុនព្រោះតែខណៈពេលបានជួបមុខគ្នាហើយនោះ ថេយ៉ុង ក៏មិនបានមាត់.កនិយាយអ្វីគិតតែអង្គុយស្ងៀមស្ងាត់សម្លឹងមើលទៅក្មេងៗកំពុងរត់លេងដេញចាប់គ្នានៅក្នុងសួនកំសាន្ត

< ក៏មិនដឹងថាគួរនិយាយអ្វី > ថេយ៉ុង តបទៅវិញទាំងញញឹមស្រាលៗភ្នែកក៏ចេះតែសម្លឹងមើលទៅកន្លែងផ្សេងដោយមិនព្រមងាកទៅសម្លឹងមើលមុខរបស់នាយឡើយ

< ក្រែងជាមនុស្សពូកែនិយាយណាស់មិនចឹងម្ដេចជាពេលនេះស្ងៀមស្ងាត់ម្ល៉េះ? > នៅពេលឃើញគេដូចជាមិនចង់និយាយស្ដីជាមួយខ្លួនអញ្ចឹងធ្វើអោយ ជុងហ្គុក ប្រែជាមិនចេះនៅមានអារម្មណ៍ថាចង់អោយគេត្រឡប់មកជាគេដូចមុនដែលមិនមែនជាស្ងៀមស្ងាត់សួរម៉ាត់ឆ្លើយមួយម៉ាត់បែបនេះ

< អូនគ្រាន់តែមិនចង់អោយបងមានអាម្មរណ៍ធុញ ទ្រាន់ជាមួយអូនប៉ុណ្ណោះ > ថេយ៉ុង

< នៅខឹងខ្ញុំទៀតមែនទេ? > ជុងហ្គុក

< អត់ទេ អូនមិនបានខឹងបងទេព្រោះតែអូនបាន ដឹងមកថាប៉ុន្មានថ្ងៃមកនេះបងរវល់នឹងការងារខ្លាំងបងប្រហែលជាត្រូវហត់នឿយខ្លាំងដូចគ្នាទើបអូន
ខ្លាចថាខ្លួនឯងនឹងធ្វើអោយបងធុញទ្រាន់ជាបន្ទុប់បងត្រូវឈឺក្បាលថែមទៀត > ថេយ៉ុង

Catch me if you can 💙🦋 [ចប់]Where stories live. Discover now