ភាគទី5 : ខ្ញុំជាប្រពន្ធរបស់គេហេតុអ្វីខ្ញុំថើបគេមិនបាន?

4.4K 327 1
                                    

@ព្រឹកថ្ងៃថ្មី //

ក្នុងបន្ទប់ប្រឌិតដល់ធំមួយដែលមានក្មេងតូចក្មេងរលៀមដូចជា គីម ថេយ៉ុង គេងមិនទាន់ភ្ញាក់នៅ ឡើយប៉ុន្តែដោយសារពន្លឺព្រះអាទិត្យកំពុងរះជះចូល មកតាមបង្អួចដែរបានបើកទុកចោលនោះនាំអោយគេត្រូវភ្ញាក់មានទឹកមុខក្រញូវទាំងព្រឹក

< ហ៊ឹម~ > ថេយ៉ុង បម្រះខ្លួនគេចពីពន្លឺដែលកំពុងជះមកលើមុខរបស់ខ្លួនបន្តិចព្រមទាំងលើកភួយគ្រប់ជិតក្បាលគិតនឹងសង្ងំគេងបន្តទៀតប៉ុន្តែក៏មាន សម្លេងមួយបានស្រដីបន្លឺឡើង

< ន៎ែ! ភ្ញាក់បានហើយណា៎ > ជីមីន ទើបនឹងងូតទឹករួចនោះក៏ហាស្ដីប្រាប់ទៅកាន់មិត្តរបស់ខ្លួនទាំងដើរ ទៅកន្លែងទូរដាក់ខោអាវយកខោអាវមកស្លៀកពាក់

< ជីមីន? > ថេយ៉ុង បានលឺសម្លេងប្រហែលៗដូច ជាមិត្តរបស់ខ្លួនទើបបើកភួយមើលក៏បានឃើញថាគឺជាគេពិតមែន

< ត្រូវហើយ គឺយើង > ជីមីន

< នេះយើងត្រឡប់មកផ្ទះវិញបានយ៉ាងមិច? >
ថេយ៉ុង ដឹងថាខ្លួនកំពុងនៅក្នុងបន្ទប់របស់ខ្លួនឯងភ្លាមនោះក៏ប្រញាប់ស្ទុះងើបអង្គុយនិយាយទាំងសួរឆ្ងល់

គេចាំបានថាកាលពីយប់ខ្លួនបាននៅជាមួយនឹង ជុងហ្គុក ប៉ុន្តែនៅពេលដែលនាយបានដើរចេញទៅខាងក្រៅបាត់នោះគេនៅអង្គុយចាំនាយចូលមកវិញថ្នាក់គេងលក់បន្ទាប់មកគេក៏មិនបានចាំអ្វីទៀតតែដំបូងឡើយគេនៅក្នុងក្លឹបរបស់ ជុងហ្គុក មិនអញ្ចឹងតើគេអាចនឹងមកផ្ទះវិញបានយ៉ាងមិច? ឬមួយក៏នាយជាអ្នកនាំខ្លួនមក ??

< យើងនឹងនាយ ដេន ជាអ្នកទៅយកឯងមកនឹងហើយ > ជីមីន ស្រដីប្រាប់ព្រោះតែកាលពីយប់ណាមជុន បានត្រឡប់មកពីចូលរួមកម្មវិធីវិញហើយតែក៏នៅមិនទាន់បានឃើញ ថេយ៉ុង ត្រឡប់មកផ្ទះវិញទៀត

ដោយឃើញអញ្ចឹង ជីមីន ក៏បានខលទៅរាងតូចដើម្បីចង់ដឹងថាគេនៅឯណាតែខណៈនោះស្រាប់តែមានមនុស្សប្រុសម្នាក់បានលើកទទួលទូរស័ព្ទរបស់ ថេយ៉ុង ព្រមទាំងប្រាប់អោយខ្លួនទៅយក ថេយ៉ុង ផងព្រោះគេបានគេងលក់បាត់ហើយនៅពេលគេសួរនាំថាមិត្តខ្លួននៅឯណាគេម្នាក់នោះក៏បានប្រាប់ថារាងតូចកំពុងតែនៅក្នុងក្លឹបដែលពួកគេធ្លាប់ទៅជាមួយគ្នាកាលពីលើកមុននោះនាំអោយ ជីមីន
ដឹងភ្លាមថាមិត្តខ្លួនកំពុងនៅជាមួយនឹងនាយម៉ាហ្វៀម្នាក់នោះចំណែកឯអ្នកនិយាយទូរស័ព្ទជាមួយខ្លួនក៏ជានាយម្នាក់នឹងដូចគ្នាទើបគេប្រញាប់ទៅហៅ ដេន អោយទៅយក ថេយ៉ុង ត្រឡប់មកផ្ទះវិញជាមួយខ្លួនដោយសារតែគេមិនហ៊ានទៅម្នាក់ឯង

Catch me if you can 💙🦋 [ចប់]Where stories live. Discover now