ភាគទី33 : កុំចង់ធ្វើខ្លួនជាម្ចាស់ការលើខ្លួនយើងខ្លាំងពេក!

3.3K 214 1
                                    

ចាប់តាំងពីម្សិលមិញពេលថ្ងៃត្រង់រហូតមកដល់ថ្ងៃ នេះពេលល្ងាចវិញទៅហើយ ជុងហ្គុក ក៏នៅតែមិន ព្រមត្រឡប់មកភូមិគ្រឹះវិញដដែលមិនដឹងថានាយទៅសង្ងំនៅឯណានាំអោយរាងតូចជាប្រពន្ធបានដឹងថាព្រោះតែខ្លួននៅទីនេះទើបស្វាមីមិនព្រមចូលផ្ទះដោយសារតែនាយមិនចង់ជួបមុខគេបានជាគេសុខត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ

< អៅ! ជីមីន យកអាហារមកពីណានិង? >
ណាមជុន ទើបនឹងត្រឡប់មកពីធ្វើការវិញដើរចូលមកដល់ខាងក្នុងផ្ទះស្រាប់តែបានឃើញ ជីមីន
កាន់ថាសអាហារដើរចុះមកពីខាងលើទើបស្រដីសួរដោយការងើយឆ្ងល់អ្នកម្ខាងទៀតដាក់ថាសអាហារ
នៅលើតុក្បែរនោះដកដង្ហើមធំបន្តិចមុននឹងស្រដីតបវិញ

< ថេយ៍បានត្រឡប់មកផ្ទះវិញប៉ុន្មានម៉ោងមុននេះខ្ញុំ បារម្ភខ្លាចគេនៅមិនទាន់បានញាំអ្វីទើបយកអាហារទៅអោយតែគេមិនព្រមញាំមិនព្រមនិយាយអ្វីទាំង
អស់គិតតែដេកស្ងៀមៗយំថ្នាក់ហើមភ្នែកទៅហើយ > ជីមីន ប្រាប់បញ្ចេញទឹកមុខព្រួយបារម្ភពីមិត្តរបស់ខ្លួនព្រមទាំងងើយសម្លឹងមើលទៅខាងលើប៉ុន្តែរឿង
កាលពីម្សិលមិញដែលបានកើតឡើងនៅក្នុងហាងរបស់ខ្លួននោះគេបាននិយាយប្រាប់ទៅកាន់គ្រប់គ្នាអស់ហើយ

< មិនអីទេ ចាំបងជាអ្នកឡើងមើលទៅគេវិញម្ដង
កុំបារម្ភពេកអី > ណាមជុន លើកដៃញីសក់ក្បាល
ជីមីន ទាំងញញឹមដាក់គេមុននឹងដើរឡើងទៅខាង លើតម្រង់ទៅរកបន្ទប់ប្អូនប្រុសរបស់ខ្លួនរីឯ ជីមីន
វិញបានត្រឹមឈរដកដង្ហើមធំមិនឈប់ពេលឃើញមិត្តសម្លញ់របស់ខ្លួនក្លាយទៅជាមានសភាពស្ងៀម ស្ងាត់បែបហ្នឹងគេក៏មិនសប្បាយចិត្តដូចគ្នា។

@ក្នុងបន្ទប់ //

< ក្រាក >

ណាមជុន បើកទ្វាដើរចូលក្នុងបន្ទប់ប្អូនប្រុសក៏បាន ឃើញគេកំពុងគេងបែរខ្នងប៉ុន្តែដឹងថារាងតូចមិន បានគេងលក់ទើបបិទទ្វាវិញថ្នមៗមុននឹងដើរចូលទៅឈរជិតគ្រែគេងអ្នកជាប្អូនទម្លាក់ខ្លួនអង្គុយនៅក្បែរគេ

< ថេយ៍~ > ណាមជុន ហៅប្អូនប្រុសដោយសម្លេងស្រាលៗដាក់ដៃលើស្មាគេតែអ្នកម្ខាងទៀតមិនតបទាំងដែលគេកំពុងបើកភ្នែកគេងបង្ហូរទឹកភ្នែកយ៉ាង ស្ងៀមស្ងាត់ទើប ណាមជុន ចាប់ផ្តើមនិយាយបន្ត

Catch me if you can 💙🦋 [ចប់]Where stories live. Discover now