@Next Day ~~~~~~
ថ្ងៃនេះគឺជាថ្ងៃដែល ជុងហ្គុក ត្រូវឡើងវៃប្រដាល់ជាមួយនឹង អេមីរ៉ាក់ ទើបម្នាក់ៗបានត្រៀមរួចជា ស្រេចក្នុងការប្រកួតប្រជែងគ្នា ថេយ៉ុង ក៏បានទៅមើលចូលរួមដូចគ្នានឹងគិតថាបបួល ដេន អោយទៅ ជាមួយខ្លួនផងដែរ
< ដេន ឈប់សិន! > ថេយ៉ុង ដើរចេញពីបន្ទប់ចុះមកខានក្រោមបានឃើញនាយ ដេន ដើរកាត់ទីនោះល្មមទើបប្រញាប់ស្រដីឡើងប្រាប់អោយគេឈប់ដើរ
< បាទ អ្នកប្រុសថេយ៍មានការអ្វីឬ? > ដេន ងាកបែរ ទៅសួរគេវិញនឹងដើរចូលទៅឈរនៅចំពោះមុខគេ
< ទៅមើលប្រដាល់ជាមួយគ្នាទេ ?? > ថេយ៉ុង
< ថាមិច? ទៅមើលប្រដាល់? > ដេន កាលបើបានលឺអ៊ីចឹងក៏ធ្វើមុខភ្ញាក់ផ្អើលបន្តិចព្រមទាំងងើយឆ្ងល់
មិនយល់ថាអ្នកប្រុសថេយ៍របស់គេគិតអ្វីម្ដេចបានជាសុខៗស្រាប់តែមកបបួលខ្លួនអោយទៅមើលគេវៃប្រដាល់អញ្ចឹង ??< ត្រូវហើយ > ថេយ៉ុង
< តើអ្នកប្រុសថេយ៍កំពុងគិតអ្វីម្ដេចបានជាសុខៗមកបបួលខ្ញុំទៅមើលប្រដាល់ចឹង? > ដេន
< រឿងគឺវាបែបនេះ > ថេយ៉ុង អោនទៅខ្សឹបប្រាប់អ្វី ម្យ៉ាងដល់គេ
< ហ្ហាស!!! > ដេន ស្ដាប់អ្នកម្ខាងទៀតនិយាយចប់ ហើយកាន់តែភ្ញាក់ផ្អើលបើកភ្នែកធំៗសម្លឹងមើលទៅ ថេយ៉ុង
< ទៅជាមួយយើងឬអត់? > ថេយ៉ុង
< មិនទៅទេ ពួកគេទាំងនោះសុទ្ធតែជាម៉ាហ្វៀអ្នក លេងចឹងបើសិនជាមានភាគីណាម្ខាងចាញ់ហើយ មិនសុខចិត្តថ្នាក់បាញ់សម្លាប់គ្នាអ៊ីនោះតើពួកយើងរត់ទៅណាទាន់? > ដេន
< ទៅខ្លាចធ្វើស្អីប្ដីយើងនៅទីនោះទាំងមូលគេប្រាកដជាមិនព្រមអោយពួកយើងស្លាប់ទេ >
ថេយ៉ុង< បើអ៊ីចឹងអ្នកប្រុសថេយ៍ទៅតែម្នាក់ឯងទៅឬក៏បបួលអ្នកប្រុសជីមីនអោយទៅជាមួយក៏បានតើចាំ បាច់មកបបួលខ្ញុំធ្វើអី? > ដេន
< ជីមីន បានចេញទៅរកបងប្រុសនៅឯក្រុមហ៊ុនបាត់ហើយដោយសារតែចឹងទើបយើងបបួលនាយអោយទៅជាមួយយើង > ថេយ៉ុង
YOU ARE READING
Catch me if you can 💙🦋 [ចប់]
General Fictionរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។